នយោបាយទីម័ខាងកើតនិងប្រទេសចិន
អតីតប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos Hortaនិយាយថាចំណាប់ អារម្មណ៍ នាពេលថ្មីៗនេះរបស់សហរដ្ឋអាម៉េរិក ទៅលើប្រទេសទីម័រខាងកើត មិនមែនជាផ្នែក នៃការលេងអំណាចនយោបាយជាមួយប្រទេសចិននោះទេ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅទីម័រខាងកើត និងប្រទេស ចិន ត្រូវបានគេនិយាយថា គឺជាការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុននៅ ទីម័រខាងកើត ដើម្បីជួយប្រទេសនេះ ក្នុងការអភិវឌ្ឍធនធានឧស្ម័ន Greater Sunrise ។
ប៉ុន្តែ លោក Ramos Horta និយាយថា ដំណើរទស្សនកិច្ចរបស់ លោក ស្រីHillary Clinton ជាផ្នែកនៃការសន្យាផ្ទាល់ខ្លួន ដែលលោកស្រីបានសន្យាអស់ពេលជា ច្រើនឆ្នាំមកហើយ ហើយថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ទីម័រខាង កើតជាមួយប្រទេស ចិន មានទំហំតូចណាស់បើប្រៀបជាមួយប្រទេសអូស្រ្តាលី ៕ (Radio Australia)