អូស្រ្តាលីគ្រោងបង្កើតផលិតផលកសិកម្មទ្វេដងមិនហួសឆ្នាំ២០៥០
របាយការណ៍ឯកជនមួយ បានរកឃើញថា អូស្រ្តាលី អាចបង្កើនការនាំចេញកសិផល របស់ខ្លួនទ្វេដង មិនហួសឆ្នាំ២០៥០ ដោយសារតម្រូវការកសិផលនៅអាស៊ីមាន ការកើនឡើង។
ការសិក្សាធ្វើឡើងដោយធនាគារ ANZ និងស្ថាប័នផ្តល់យោបល់ ឈ្មោះ Port Jackson Partners បានរកឃើញថា ប្រាក់ចំណូលបានពីការនាំចេញកសិផលអូស្ត្រាលី អាចកើនឡើងដល់ ៧១០ ពាន់លានដុល្លារ ប្រសិនបើមានការបង្កើនផលិតកម្មក្នុង វិស័យកសិកម្ម។
របាយការណ៍ នោះ អំពាវនាវឲ្យរដ្ឋាភិបាល ឧស្សាហកម្ម និង អ្នកបណ្តាក់ទុន បង្កើនឧស្សាហកម្មសំខាន់ៗ មានដូចជា ធញ្ញជាតិ សណ្តែកសៀង និងជីវ ឧស្ម័ន។
លោក Angus Taylor នាយកស្ថាប័នPort Jackson Partners និយាយថា កង្វះពល កម្មមានជំនាញ គឺជាឧបសគ្គមួយផ្សេងទៀត ក្នុងការរារាំងប្រទេស អូស្រ្តាលីមិន ឲ្យក្លាយជាជង្រុកស្បៀងរបស់ តំបន់អាស៊ី ៕ (Radio Australia)