លោក​អូបាម៉ា មាន​ប្រៀប​ជាង​លោក រ៉ូមនី នៅ​ក្នុង​ការ​តស៊ូ​មតិ​លើក​ទីពីរ

បីសប្តាហ៍មុនការបោះឆ្នោត ប្រធានាធិបតីចូលមកដល់ លោកបារ៉ាក់ អូបា ម៉ា និងលោក មីត រ៉ូមនី បានជួបជជែកតស៊ូមតិ តាមកញ្ចក់ទូរទស្សន៍ ជាលើកពីរ នៅយប់ថ្ងៃអង្គារទី ១៦ តុលា។ ការជជែកដេញដោលគ្នា ដែលត្រូវបានតាមដាន យ៉ាងល្អិតល្អន់បំផុត ដូចលើកទីមួយដែរ (កាលពី១៥ថ្ងៃ មុន) បានធ្វើឱ្យអ្នក ធ្វើអត្ថាធិប្បាយភ្ញាក់ផ្អើលខ្លាំង។ ថ្វីដ្បិតតែ លើកនេះ លោកមីត រ៉ូមនី នៅតែ មានភាពជំនឿជាក់ខ្លាំង តែលោកប្រធានាធិបតីផុតអាណត្តិ អូបាម៉ា ហាក់មុះ មុតជាង។ ការតស៊ូមតិលើកនេះ ខុសស្រឡះពីលើកទីមួយ។

ទាំងទម្រង់ទាំងអត្ថន័យ និងទាំងស្ទីស ខុសស្រឡះពីការតស៊ូមតិ នៅ Denver កាល ពី១៥ថ្ងៃមុន។ ទម្រង់នៃការជជែកដេញដោលមួយទល់នឹងមួយ លើកនេះ គឺជា « Town hall Meeting » ដោយឆ្លើយនឹងសំណួររបស់ម្ខាស់ឆ្នោត ជ្រើសរើស ដោយអ្នកកាសែត។ បេក្ខជនទាំងពីរឆ្លើយឆ្លងដោយផ្ទាល់ ទៅកាន់អ្នក បោះឆ្នោតមានវត្តមានក្នុងបន្ទប់ផ្សាយ ដូច្នេះការតស៊ូមតិនេះ មានទម្រង់ ដូចគ្រូឆ្លើយនឹងសិស្ស។

ចំពោះស្ទីលវិញលោកបារ៉ាក់ អូបាម៉ា និយាយក្នុងលក្ខណៈវាយលុក ខ្លាំង ជាងលើកមុនកុងកាច់ដៃគូនិងមានសកម្មភាព។បេក្ខជនទាំងពីរជជែកគ្នាតឹងសរសែក ខ្លាំងៗលើសំណុំរឿងឧស្សាហកម្មប្រេង យុទ្ធសាស្ត្រពន្ធដាឬការវាយប្រហារ ស្ថានទូតអាមេរិក នៅបិនហ្កាហ្ស៊ីប្រទេសលីប៊ី ។

លើផ្នែកខ្លឹមសារនៃការជជែកដេញដោលវិញ បេក្ខជនទាំងពីរមិនសូវលើកឡើងអំពី ចំណុចបច្ចេកទេស ដូច្នេះស្តាប់ទៅមិនសូវធុនលើកទីមួយ ម្នាក់ៗលើកឡើងពី ទស្សនៈ របស់ខ្លួនលើសំណុំរឿងអន្តរជាតិ និងអនាគតសហរដ្ឋអាមេរិក។

ជាសរុប លោកអូបាម៉ា មានប្រៀបជាងលោកមីតរ៉ូមនី ដោយបង្ហាញកាយ វិការវាយលុកខ្លាំង តែមិនបំពាន ឆ្លើយតបបានទៅនឹងសេចក្តីរង់ចាំរបស់បណ្តា ជនអាមេរិក។ ប៉ុន្តែមិនអាចលើកដៃជ័យោបាននៅឡើយទេ ព្រោះបើតាមការស្ទង់ មតិរបស់ទូរទស្សន៍ CNN មានបណ្តាជនអាមេរិកតែ ៤៦%ប៉ុណ្ណោះឱ្យលោក ឈ្នះ ទល់នឹង៣៩%គាំទ្រលោកមីត រ៉ូមនី។ នៅសល់ការតស៊ូមតិលើកទីបី ជាលើកចុង ក្រោយនៅថ្ងៃចន្ទទី២១តុលា ជាអ្នកអារកាត់សម្រេច៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close