នៅឆ្នាំ២០១១អត្រាភាព​​​ក្រីក្ររបស់ប្រជាជន​​កម្ពុជាបានថយចុះមក​​នៅត្រឹម២៥ភាគរយ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ ដែលធ្វើឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ តុលា ២០១២ ដោយ សមាគមសមាជិក សភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍន៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ចាប់ពីឆ្នាំ២០០៤ អត្រាភាពក្រីក្រ នៅកម្ពុជា បានថយចុះជាលំដាប់ ហើយតាមការធ្វើអង្កេតវាយតំលៃមកដល់ឆ្នាំ២០១១ អត្រាភាពក្រីក្រ របស់ប្រជាជនកម្ពុជាបានថយចុះមកនៅត្រឹម២៥ភាគរយ។

សម្តេចបានបន្តថា ស្របគ្នានេះអត្រាមរណភាពកុមារ និងមាតាក៏បានថយចុះជាលំដាប់។ ប្រទេសកម្ពុជាជាប្រទេសមួយនៅក្នុងចំណោមប្រទេស ដែលទទួលជោគជួយ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ និងការថែទាំអ្នកជំងឺអេដស៍។

សម្តេចក៏បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា ចំពោះផែនការយុទ្ធសាស្ត្រ៥ ឆ្នាំ ២០១២ – ២០១៧ របស់សមាគម សមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍន៍នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅមានកំរិតខ្ពស់នៅឡើយ ពីជនបទមកទីប្រជំជន និងចំណាកស្រុកឆ្លងប្រទេស៕

Related Articles

Back to top button
Close
Close