អេហ៊្សីប​ចរចា​អំពី​ប្រាក់​កម្ចី​ចំនួន​៤,៨​ពាន់​លាន​ដុល្លារ​ជាមួយ​IMF

ប្រាក់កម្ចីរបស់មូលនិធិរូបីយវត្ថុអន្តរជាតិ (International Monetary Fund) អាច ជួយបន្ទាបតម្លៃប្រាក់កម្ចីរបស់អេហ្ស៊ីប ដោយកាត់បន្ថយបន្ទុកនៃភាពខ្វះ ខាតថវិកាដែលកំពុងបន្ត។

ប្រធានមូលនិធិរូបីយវត្ថុអន្តរជាតិ(International Monetary Fund) លោកស្រី គ្រីស្ទីន ឡាហ្គាដ(Christine Lagarde) បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតី អេហ្ស៊ីប លោក មូហាមេដ ម៉ស៊ី(Mohamed Morsi) នៅថ្ងៃពុធនេះ ដើម្បីចាប់ ផ្តើមការចរចាស្តីពីប្រាក់កម្ចីចំនួន៤,៨ពាន់លាន ដុល្លារដើម្បីជួយស្តារសេដ្ឋ កិច្ចរបស់ប្រទេសអេហ្ស៊ីប បន្ទាប់ពីមានភាពចលាចលខាងនយោបាយជាច្រើន ខែមក។
នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក ហ៊ីស្សាម គ្វាន់ឌីល(Hisham Qandil) បានប្រាប់ ក្រុមអ្នកសារព័ត៌មានថា ប្រាក់កម្ចីរបស់មូលនិធិរូបីយវត្ថុអន្តរជាតិ(International Monetary Fund) អាចជួយបន្ទាបតម្លៃប្រាក់កម្ចីរបស់អេហ្ស៊ីប ដោយកាត់ បន្ថយបន្ទុកនៃភាពខ្វះខាតថវិកាដែលកំពុងបន្ត។
«លក្ខខណ្ឌក្នុងការខ្ចីប្រាក់ កាន់តែមានការប្រាក់ទាបខ្លាំងជាងមុន ហើយវានឹង ផ្តល់ប្រយោជន៍ផ្ទាល់ដល់ការកាត់បន្ថយឱនភាពថវិកា តាមរយៈការកាត់បន្ថយ ចំណាយលើការខ្ចីសម្រាប់ប្រទេសនេះ។»
លោកស្រីប្រធាន IMF គ្រីស្ទីន ឡាហ្គាដ បានជួបជាមួយប្រធានាធិបតី អេហ្ស៊ីប លោក មូហាមេដ ម៉ស៊ី លោក គ្វាន់ឌីល និងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ ថវិកាសារពើពន្ធនេះ។ ប្រាក់កម្ចីចំនួន២,៨ពាន់ លាន ដុល្លារ មិនអាចសម្រេចបានទេ កាលពីឆ្នាំមុនបន្ទាប់ពីមានជម្លោះនយោបាយ អស់រយៈពេលជាច្រើនខែ មក។
លោក មូមតាហ្ស អេលសេដ(Momtaz el-Said) រដ្ឋមន្ត្រីហិរញ្ញវត្ថុអេហ្ស៊ីប បានប្រាប់សារព័ត៌មានអារ៉ាប់ថាប្រាក់កម្ចីនេះមានភាពចាំបាច់ដើម្បីបំពេញចន្លោះ ថវិកាប្រចាំឆ្នាំ របស់ប្រទេសនេះ ដែលបណ្តាលមកពីការធ្លាក់ចុះខាងវិស័យទេស ចរណ៍និងការវិនិយោគពីបរទេស។សារពើពន្ធប្រចាំឆ្នាំរបស់អេហ្ស៊ីប បានចាប់ផ្តើម កាលពីខែកក្កដាហើយភាពខ្វះខាតថវិកាយ៉ាងធំធេងកំពុងតែលេចជារូបរាងមក ហើយ។
លោកស្រី ឡាហ្គាដ បានប្រាប់ក្រុមអ្នកសារពត៌មានថា ប្រាក់កម្ចីដែលអេហ្ស៊ីប បានស្នើឡើង នឹងប្រើប្រាស់ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពទូទៅរបស់ សេដ្ជកិច្ច ប្រទេសនេះ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
«គោលបំណងនេះ សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថិរភាព ស្តារទំនុកចិត្តឡើងវិញ ទាក់ទងនឹងការលើកទឹកចិត្តក្រុមអ្នកវិនិយោគឱ្យមកវិនិយោគនិង បង្កើតការងារ ដើម្បីកាត់បន្ថយបន្ទុកនៃលក្ខខណ្ឌហិរញ្ញវត្ថុយ៉ាង ខ្ពស់ផ្នែកហិរញ្ញ វត្ថុ។ វាជាការច្បាស់ណាស់ថា គោលបំណងនេះនឹងតម្រូវឱ្យមានការប្តេជ្ញា ចិត្ត និងភាពក្លាហានខាងនយោបាយ។ វានឹងមានសារសំខាន់ក្នុងរយៈពេលខ្លី ខាងហិរញ្ញវត្ថុ និងការតាំងចិត្តពីរយៈពេលមធ្យមទៅរយៈពេលវែងរបស់ខ្លួន។ វាមានទិដ្ឋភាពសារពើពន្ធ។ វាមានទិដ្ឋភាពរូបីយវត្ថុ ហើយវាមានទិដ្ឋភាពកំណែ ទម្រង់តាមបែបប្រព័ន្ធទៀតផង។»
លោកស្រី ឡាហ្គាដ បានចាត់ទុកដំណើរការនៃការអនុម័តយល់ព្រមលើប្រាក់កម្ចីនេះ ថាជា«មាគ៌ា»មួយ ដែល IMF កំពុងតែបង្កើតភាពជាដៃគូជាមួយអេហ្ស៊ីប។ លោក ស្រី បានបន្ថែមថា នៅពេលមានការព្រមព្រៀងគ្នា រូបីយវត្ថុទាំងនេះ នឹងត្រូវបាន បញ្ចេញទៅតាមតួលេខនៃការសងប្រាក់។
លោក ខាត់តា អាប៊ូឌាប(KhattarAbouDiab) ដែលបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ នយោបាយ នៅឯសាកលវិទ្យាល័យបារីស(University of Paris) មានប្រសាសន៍ ថា វាទំនងជាថា លោក ម៉ស៊ី នឹងជំរុញទៅមុខទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។
លោក ថ្លែងថា គណបក្សភាតរភាពឥស្លាម(Muslim Brotherhood) របស់ លោកម៉ស៊ី បានគាំទ្រទស្សនសេដ្ឋកិច្ចសេរីបែបបស្ចិមប្រទេស។ ដូច្នេះវាមិន ទំនងទេដែលថាប្រាក់កម្ចីនេះនឹងត្រូវបានជំទាស់ទេដរាបណាលក្ខខណ្ឌទាំងនោះ  មាន ភាព សមរម្យ។
លោក អូម៉ា អាសហ៊ួរ(Omar Ashour) ដែលជាអ្នកវិភាគ និងប្រធានកម្មវិធី មជ្ឈិមបូព៌ារបស់សាកលវិទ្យាល័យអេចសឺធឺ(University of Exeter) នៃចក្រភព អង់គ្លេសនិយាយថា លោកម៉ស៊ី អន្ទះសាចង់បានប្រាក់កម្ចីនេះណាស់ ដោយ សារតែលោក«ត្រូវបំពេញតាមអ្វីដែលលោកបានសន្យាផ្នែកសេដ្ឋកិច្ច»។នៅ ទីបំផុតលោក អាសហ៊ួរ និយាយថា «លោកត្រូវតែគោរពតាមពាក្យសន្យា ទាំង នោះ ដើម្បីទទួលបានការបោះឆ្នោតជ្រើសរើសសារជាថ្មី»៕ប្រែសម្រួលដោយ ឃួន ធារ៉ា (VOA)

Related Articles

Back to top button
Close
Close