អធិការកិច្ចទៅវិញ-ទៅមកក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាអន្តរជាតិស្តីអំពី ” មេឃចំហ ”
ពីខាងរុស្ស៊ី អធិការកិច្ចធ្វើពីថ្ងៃ៨ តុលានេះ ដល់ថ្ងៃ២២ តុលាក្នុងមេឃអាមេរិក។ ពីខាងបស្ចិមលោក អធិការកិច្ចនេះធ្វើដោយពួកអ្នកឯកទេសអង់គ្លេសក្នុង ដែនអាកាសរុស្ស៊ីពីថ្ងៃ៨ តុលានេះដែរ ប៉ុន្តែត្រឹមថ្ងៃ១២ តុលា។ ដំណឹងនេះប្រកាស ដោយក្រសួងការពារជាតិរុស្ស៊ី។
តាមដែលស្ថាប័នយោធារុស្ស៊ីលំអិតឲ្យដឹងពីខាងរុស្ស៊ីការហោះសង្កេតការណ៍ ក្នុងមេឃអាមេរិកធ្វើដោយយន្តហោះរុស្ស៊ីធុន Tupolev-154M នៅតាមផ្លូវ អាកាសកំណត់ទុកជាមុន ដោយភាគីអាមេរិក គឺដោយចេញពីអាកាសយានដ្ឋាន ជាក់លាក់និងចុះចតក៏នៅតាមអាកាសយានដ្ឋានជាក់លាក់ដែរ។ជិះក្នុងយន្តហោះ នោះរួមជាមួយពួកអ្នកឯកទេសរុស្ស៊ី ក៏ទាំងពួកអ្នកឯកទេសអាមេរិកាំង។ ភារកិច្ច ដែលចោទ គឺត្រួតពិនិត្យលើដំណើរបំពេញតាមការព្រមព្រៀងគ្នាស្តីអំពីការប្រើ មធ្យោបាយបច្ចេកទេស ខាងតាមដានសង្កេតការណ៍។ ក្រសួងការពារជាតិរុស្ស៊ី កត់សម្គាល់ថា អធិការកិច្ចធ្វើដោយភាគីរុស្ស៊ីក្នុងដែនអាកាសរបស់រដ្ឋដែលជា សមាជិកសន្ធិសញ្ញា ”មេឃចំហ” នឹងប្រព្រឹត្តទៅ ២លើក គិតតាមលេខរៀង ជាលើក ទី៣០ និងទី៣១។
ពីខាងបស្ចិមលោក អធិការកិច្ចក្នុងដែនអាកាសរុស្ស៊ី ធ្វើដោយពួកអ្នកឯក ទេសអង់គ្លេសជិះក្នុងយន្តហោះស៊ុយអែតម៉ាក”SAAB OC-100“ដោយចេញ ពីព្រលានយន្តហោះ ជាយក្រុងម៉ូស្គូឈ្មោះ Kubinka តាមផ្លូវអាកាសដែល មានប្រវែងសរុបទៅ ៥.៥០០ គ.ម.។ យន្តហោះធុននេះ សម្រាប់សង្កេតការណ៍ ស្ថិតក្នុងចំណោមយន្តហោះដែលមិនអាចបំពាក់ទៅដោយ អាវុធ ឬមធ្យោ បាយណាដែលឥតប្រមើល ដោយសន្ធិសញ្ញា ”មេឃចំហ” ឡើយ។ ការនេះបញ្ជាក់ ដោយពួកអ្នកឯកទេសរុស្ស៊ី ដែលបានឲ្យ ”ភ្លើងខៀវ”ដល់ការហោះហើររ បស់ វាក្នុងមេឃរុស្ស៊ី។
សន្ធិសញ្ញា”មេឃចំហ” ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩២ មុនដំបូង ដោយ ២៧ប្រទេស សមាជិក ”អង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប” ហៅកាត់ថា OSCE។ មកទល់ឥឡូវ មាន ៣៤ប្រទេសទៅហើយ បានភ្ជាប់ខ្លួនទៅ នឹងឯកសារអន្តរជាតិនេះ។ គោលដៅសន្ធិសញ្ញា ”មេឃចំហ” គឺជម្រុញដល់ ការពង្រឹងជំនឿទុកចិត្តគ្នារវាងរដ្ឋតាមរយៈការកែឲ្យប្រសើរឡើង យន្តការខាង ត្រួតពិនិត្យលើសកម្មភាពយោធា និងលើដំណើរគោរពតាមសន្ធិសញ្ញា ផងទាំង ឡាយ ដែលកំពុងមានសុពលភាពក្នុងវិស័យត្រួតពិនិត្យលើសព្វាវុធ។
ឯកសារអន្តរជាតិនេះកំណត់របបដែលហៅថា “មេឃចំហ” ឆ្ពោះទៅធានានូវ លទ្ធភាព សម្រាប់រាល់ តែប្រទេសហត្ថលេខីធ្វើ ការហោះឆ្វែលលើដែនដី គ្នាទៅ វិញទៅមក ដើម្បីត្រួតពិនិត្យ បូកទាំងក្នុងវិស័យបញ្ចៀសពីស្ថានការណ៍វិបត្តិ និងរាលដាលដល់វិស័យការពារបរិស្ថានទៅផង។ តាមធម្មតា ក្នុងការហោះត្រួត ពិនិត្យនេះ រុស្ស៊ីប្រើយន្តហោះធុន Tupolev-154 M ឬធុន Antonov- 30 B ចំណែកភាគីអាមេរិកប្រើយន្តហោះធុន Boeing -707៕ ដោយ កែវ ឆាយា (RFI)