ប្រទេសអូស្ត្រាលីដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង
ប្រធានក្រុមការពារបរិស្ថានអន្តរជាតិ ដែលមានឈ្មោះថា មូលនិធិសត្វព្រៃពិភព លោកបានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីអាចដើរតួនាទីនាំមុខគេក្នុងការធ្វើ កុំ ឲ្យ មានកង្វះស្បៀងអាហារ។
លោកស្រី Yolanda Kakabadse នឹងជួបប្រជុំជាមួយលោករដ្ឋមន្ត្រីក្រសួងការ បរទេស Bob Carr ដើម្បីពិភាក្សាពីការចូលរួមរបស់ប្រទេសអូស្ត្រាលីក្នុងតំបន់អា ស៊ីប៉ាស៊ីហ្វិកក្នុងបញ្ហានេះ។
លោកស្រីបានបន្ត ទៀតថារដ្ឋាភិបាលសហព័ន្ធបានបោះជំហាន យ៉ាងរឹងមាំ ក្នុងការដាក់ ឲ្យប្រើប្រាស់នូវច្បាប់កាបូនប៉ុន្តែប្រទេសនេះក៏អាចដើរតួនាទី នាំមុខក្នុង ការជួយអប់រំបណ្តាប្រទេសទាំងឡាយក្នុងតំបន់ពីវិធី សាស្រ្តក្នុងការធ្វើកសិកម្ម ប្រកបដោយចីរភាព៕ (Radio Australia)