រដ្ឋាភិបាលទីក្រុងម៉ានីល និងក្រុមឧទ្ទាមយល់ព្រមបញ្ឈប់ការបង្ហូរឈាមគ្នា
នៅថ្ងៃអាទិត្យ ទី៧ តុលានេះ រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមអ្នកទាមទារ ផ្តាច់ទឹកដីនិយមបានប្រកាសឲ្យដឹងពី កិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់ ជម្លោះបង្ហូរឈាមរវាងគ្នា។ ជម្លោះដែលបានចាប់ផ្តើមតំាងពីឆ្នំា ១៩៧៨ និងដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ១៥ម៉ឺននាក់ ព្រម ទំាងមានអ្នកភៀសខ្លួនរាប់ពាន់នាក់ផ្សេងទៀត។ កិច្ចព្រមព្រៀងនេះត្រូវ បានប្រកាសដោយលោកប្រធានាធិបតីហ្វីលីពីន Benigno Aquino។
យោងតាមកិច្ចព្រមព្រៀង ភាគីជម្លោះទំាងពីរគ្រោងនឹងផ្តល់លក្ខន្តិកៈ ឲ្យតំបន់ប៉ែកខាងត្បូង ជាតំបន់ពាក់កណ្តាលស្វយ័ត ពោលគឺតំបន់មីនដាណាវ ដែលសម្បូរណ៍ដោយប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ នៅក្នុង ប្រទេសមួយដែលមានប្រជាជនភាគច្រើន ជាអ្នកកាន់សាសនាកាតូលិក។ តំបន់មីន ដាណាវ គឺជាមូលដ្ឋានរបស់រណសិរ្យរំដោះអ៊ីស្លាមម៉ូរូដែលជាចលនាឧទ្ទាម អ៊ីស្លាមមួយយ៉ាងសំខាន់នៅក្នុងប្រទេសហ្វីលីពីន និងដែលមានសមាជិក ប្រមាណជា១២ ០០០នាក់។តំាងតែពីទសវត្សឆ្នំា៧០ មកម្ល៉េះដែលរណសិរ្យ រំដោះអ៊ីស្លាមម៉ូរូ និងចលនាឧទ្ទាមផ្សេងទៀតបានសហការណ៍គ្នាទាមទារ ផ្តាច់ទឹកដីនៅតំបន់ ប៉ែកខាងត្បូងចេញពីការគ្រប់គ្រងរបស់ប្រទេសហ្វីលីពីន។
សម្រាប់លោកប្រធានាធិបតីហ្វីលីពីន Benigno Aquino កិច្ចព្រមព្រៀងបានបើក ផ្លូវឲ្យមានសន្តិភាពយូរអ្វែងនៅក្នុងតំបន់មីនដាណាវ និងថា រណសិរ្យរំដោះ អ៊ីស្លាមម៉ូរូលែងទាមទារផ្តាច់ទឹកដីមីនដាណាវចេញពីការ គ្រប់គ្រងរបស់រដ្ឋាភិបាល ហ្វីលីពីនទៀតឡើយ។ចលនាឧទ្ទាមបានសាទរនិងថ្លែងអំណរគុណចំពោះលោក ប្រធានាធិបតី Benigno Aquino។ តែលោកAquino នៅមិនទាន់បានបញ្ជាក់ពី ប្រក្រតិទិននៃការប្រកាសជាផ្លូវការនូវ កិច្ចព្រមព្រៀងសន្តិភាពស្ថាពរនៅ ឡើយទេ។ បើតាមលោក Ghazali Jaafar អនុប្រធានរណសិរ្យរំដោះអ៊ីស្លាមម៉ូរូ ភាគីទំាងពីរគ្រោងនឹងប្រកាសនូវ កិច្ចព្រមព្រៀងសន្តិភាពស្ថាពរនៅពាក់ កណ្តាលឆ្នំា ២០១៦។
យោងតាមលោក Ghazali Jaafar កិច្ចព្រមព្រៀងដែលទើបបានប្រកាសឲ្យដឹង នៅក្នុងថ្ងៃអាទិត្យនេះ គ្រាន់តែជាផែនទីចង្អុលផ្លូវមួយធម្មតាប៉ុណ្ណោះ ព្រោះនៅមានចំណុចលម្អិតជាច្រើនទៀតដែលត្រូវជជែកគ្នា ពិសេសទាក់ទង នឹងការទម្លាក់អាវុធទំាងស្រុងរបស់ពួកឧទ្ទាម។ លោក Aquino និងលោក Jaafar បានគូសបញ្ជាក់រួមគ្នាថា នៅមានឧបសគ្គយ៉ាងច្រើនដែលត្រូវឆ្លង កាត់ ពិសេសគឺដាក់កិច្ចព្រមព្រៀងសន្តិភាពនោះឲ្យប្រជាជន ហ្វីលីពីនបោះ ឆ្នោតគំាទ្រ។ ត្រង់ចំណុចនេះ គេពិតជាមិនអាចធានាថា ប្រជាជនហ្វីលីពីនដែល ភាគច្រើនជាកាន់ សាសនាកាតូលិកនឹងទទួលយល់ព្រមទេ។
សូមជម្រាបជូនថា ចលនារណសិរ្យរំដោះអ៊ីស្លាមម៉ូរូធ្លាប់បានបើកកិច្ចចរចា ជាមួយអតីត រដ្ឋាភិបាលហ្វីលីពីនមុនៗដែរ តែមិនបានសម្រេច។ ជាក់ស្តែងការចរចា ជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joseph Estrada ក្នុងឆ្នំា ១៩៩៧។ តែការចរចាពេលនោះត្រូវបានផ្អាកក្រោយពីលោក Estrada បានស្នើឲ្យកងទ័ព បើកការវាយប្រហារលើពួកឧទ្ទាម។ បន្ទាប់មក ក្នុងឆ្នំា ២០០៣ លោក ស្រីប្រធា នាធិបតី Gloria Arroyo និងរណសិរ្យរំដោះអ៊ីស្លាមម៉ូរូបានព្រមព្រៀងឈប់ បាញ់គ្នា និងបានផ្តើមបើកកិច្ចចរចា។ តែគម្រោងកិច្ចព្រមព្រៀងនោះត្រូវបាន រលាយបាត់ក្នុងឆ្នំា ២០០៨ ដោយមានការប្រឆំាងជំទាស់ពីប្រជាជន ហ្វីលីពីន ក្នុងស្រុក៕ដោយ គួច គន្ធារ៉ា (RFI)