ព្យុះហ្គាអេមី នៅតែបន្ត​​ធ្វើឲ្យកម្ពស់ទឹកទន្លេ​​មានការកើតឡើង

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ ៖ យោងតាមការព្យាករណ៍ ព្យុះហ្គាអេមី  មានប្រភពមកពីសមុទ្រចិនខាងត្បូង ហើយស្ថិតនៅក្នុងប្រទេសកម្ពុជារហូតដល់ថ្ងៃអង្គារ សប្តាហ៍ក្រោយ ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ កម្ពស់ទឹកតាមការព្យាករណ៍សម្រាប់រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១០តុលា បានឲ្យដឹងថា  នៅទន្លេមេគង្គខេត្តស្ទឹងត្រែង ថ្ងៃទី៨  តុលា ទឹកមានកម្ពស់៦,៤០ម៉ែត្រ ថ្ងៃទី៩  តុលា មានកម្ពស់៦,៤៥ម៉ែត្រ និងថ្ងៃទី១០ តុលាមានកម្ពស់៦,៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ១០,៧០ម៉ែត្រ)។

ទន្លេមេគង្គខេត្តក្រចេះ ថ្ងៃទី៨  តុលា មានកម្ពស់ទឹក១៦,២៦ម៉ែត្រ ថ្ងៃទី៩ តុលា មានកម្ពស់១៦,៣២ម៉ែត្រ និងថ្ងៃទី១០ តុលាមានកម្ពស់១៦,៤៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ២២ម៉ែត្រ)។ ទន្លេមេគង្គខេត្តកំពង់ចាម ថ្ងៃទី៨ តុលា ទឹកមានកម្ពស់១១,២០ម៉ែត្រ ថ្ងៃទី៩ តុលា មានកម្ពស់១១,៣០ម៉ែត្រ និងថ្ងៃទី១០ តុលាមានកម្ពស់១១,៣៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ១៥ ,២០ម៉ែត្រ)។

ទន្លេបាសាក់ចតុមុខ ថ្ងៃទី៨ តុលា ទឹកមានកម្ពស់៨,៤៦ម៉ែត្រ ថ្ងៃទី៩ តុលា មានកម្ពស់៨,៥២ម៉ែត្រ និងថ្ងៃទី១០ តុលា មានកម្ពស់ ៨,៥៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ១០,៥០ ម៉ែត្រ)។ហេតុនេះកម្ពស់ទឹកទន្លេ មានការកើនឡើង តែនៅឆ្ងាយពីកម្ពស់ទឹកប្រកាសអាសន្ន អាកាសធាតុនៅតែបង្កឲ្យមានខ្យល់បោកបក់ខ្លាំង និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង៕

Related Articles

Back to top button
Close
Close