បាតុកម្មកម្មករដ៏ធំនៅឥណ្ឌូណេស៊ីទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួល និងលក្ខខណ្ឌការងារសមរម្យ
សហជីពការងារឥណ្ឌូណេស៊ីបានឲ្យដឹងថា កម្មកររោងចក្រជាង២លាននាក់បានធ្វើ បាតុកម្មមួយថ្ងៃនៅទូទាំងប្រទេសក្នុងការទាមទារឲ្យ មានការដំឡើងប្រាក់ឈ្មួល និងលក្ខខណ្ឌការងារសមរម្យ។
មានការរំពឹងថា ទីក្រុងចំនួន២៤នៅក្នុងប្រទេសនឹងរងផលប៉ះពាល់ពីការធ្វើបាតុកម្ម នេះ។
ក្បួនបាតុកម្មធំជាងគេគឺធ្វើឡើងនៅទីក្រុងហ្សាកាតាដែលមានក្រុមហ៊ុនជាង៧០០ បាន បិទទ្វារ។
មានការពង្រាយកងកម្លាំងប៉ូលិសចំនួន ១ម៉ឺន ១ពាន់នាក់ និងយោធាចំនួន ៤ពាន់នាក់ ដើម្បីមើលសន្តិសុខនៃការធ្វើក្បួនបាតុកម្មដ៏ធំនេះ៕ (Radio Australia)