ពលរដ្ឋតៃវ៉ាន់អាចចូលទៅអាម៉េរិកបាន៩០ថ្ងៃដោយមិនបាច់សុំទិដ្ឋាការ
សហរដ្ឋអាម៉េរិក បានដាក់បញ្ចូលដែនកោះតៃវ៉ាន់ទៅក្នុងចំណោមប្រទេសដែល ទទួលបានកម្មវិធីលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញទេសចរឲ្យធ្វើដំណើរមកប្រទេស ខ្លួន។
តៃវ៉ាន់ ជាសមាជិកទី ៣៧ ដែលទទួលបានកម្មវិធីដែលអនុញ្ញាតឲ្យពលរដ្ឋតៃវ៉ាន់ អាចចូលប្រទេសអាម៉េរិកបាន ដោយមិនបាច់មានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈ ពេល ៩០ថ្ងៃ។
ក្រុងវ៉ាស្ហ៊ីងតោនឲ្យដឹងថា ការផ្តល់សិទ្ធិនេះ គឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏ជិត ស្និទ្ធផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាមួយនឹងតៃវ៉ាន់៕ (Radio Australia)