អតីតប្រធានាធិបតីហ្វ៊ីលីពីន Joseph Estrada ឈរឈ្មោះសម្រាប់តំណែងចៅហ្វាយក្រុងម៉ានីល
អតីតប្រធានាធិបតីហ្វ៊ីលីពីនធ្លាក់ពីដំណែងលោក Joseph Estrada បានដាក់ពាក្យ សុំឈរឈ្មោះជាចៅហ្វាយក្រុងម៉ានីល។
បន្ទាប់ពីធ្លាក់ចេញពីតំណែងមកអតីតមេដឹកនាំអាយុ៧៥ឆ្នាំរូបនេះត្រូវតុលាការផ្តន្ទា ទោសពីបទកេងបន្លំ ប៉ុន្តែក្រោយមកបានទទួលការលើកលែងទោស។
លោក Joseph Estrada បានដាក់ពាក្យឈរឈ្មោះជាមួយនឹងការបេក្ខជនរាប់ពាន់ នាក់ផ្សេងទៀត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដោយរួមទាំង ប្រកួតប្រជែងជាមួយនឹងចៅហ្វាយក្រុងកំពុងកាន់តំណែងលោក Alfredo Lim ដែលជា អតីតមេប៉ូលិសក្រុងម៉ានីលផងដែរ។
អ្នកវិភាគ នយោបាយលោក Ramon Casiple ឲ្យដឹងថា ការចុះឈ្មោះបេក្ខភាព តំណែងចៅហ្វាយក្រុងរបស់អតីតប្រធានាធិបតីរូបនេះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើល ឡើយ៕ (Radio Australia)