អាជ្ញាធររាជធានីភ្នំពេញ​​ត្រៀមរៀបចំផែនការ​​ការពារកិច្ចប្រជុំ​​កំពូលអាស៊ាន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖  កាលពីថ្ងៃទី ២ ខែតុលា ២០១២ សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិភាក្សាលើ ផែនការការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធសំរាប់ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ដែលក្នុងនោះមានគណៈប្រតិភូប្រទេសជាសមាជិកទាំង ៩ និងនៅមានគណៈប្រិតភូប្រទេសធំជាច្រើនដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ ឥណ្ឌា និងអង្គការសហប្រជាជាតិ។

ការពិភាក្សាលើផែនការនេះធ្វើឡើងក្នុងគោលបំណង ធានាការពារព្រះសុវត្ថិភាព ថ្វាយព្រះករុណាព្រះមហាក្សត្រ និងគណៈប្រតិភូនានា និងធានារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រកបដោយសុវត្ថិភាពទាំងស្រុងជូនគណៈប្រតិភូជាន់ខ្ពស់មកពី បណ្តាប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ  បានណែនាំឲ្យអភិបាលខណ្ឌទាំង៩ ចាត់វិធានការចុះពិនិត្យរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបាន ទៀតទាត់ ហើយគ្រប់ខណ្ឌទាំងអស់ក៏ត្រូវរៀបចំការត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំផងដែរ ដើម្បីត្រៀមរក្សាសន្ថិសុខសំរាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្ន្នុងខែវិច្ឆិកាខាងមុខ នេះ៕

Related Articles

Back to top button
Close
Close