អូស្រ្តាលីនាំ​គោរស់​ទៅ​វៀតណាម

រដ្ឋាភិបាលមូលដ្ឋាននៅតំបន់ខាងជើងរបស់ ប្រទេសអូស្រ្តាលី (Northern Territory) និយាយថាខ្លួនមានទំនុកចិត្តថា ការនាំសត្វគោរស់ចំនួន១៥០០ទៅ កាន់ ប្រទេសវៀតណាមក្នុងសប្ដាហ៍នេះ គឺនឹងពិតជាបានអនុលោមស្របតាមបទ ដ្ឋានសុខុមាលភាពរបស់សត្វ។

កិច្ចព្រមព្រៀងនាំចេញគោរស់ទៅវៀតណាមនៅពេលនេះ មានតម្លៃទឹក ប្រាក់១លាន៥សែនដុល្លារ និងជាបញ្ជាទិញបន្ថែមពីលើចំនួនគោរស់ជិតមួយពាន់ ក្បាលទៀតកាល ពីឆ្នាំមុន។

រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មវត្ថុធាតុដើម ប្រចាំតំបន់នេះ លោក Willem Westra van Holthe (Will-uhm Westra van HOLT-uh) ថ្លែងថា រដ្ឋាភិបាល របស់លោកនឹងធានាថា កន្លែងសម្លាប់សត្វនៅក្នុងប្រទេសវៀតណាមនឹង អនុវត្តតាមបទដ្ឋានរបស់ ប្រទេសអូស្រ្តាលី៖

(សំឡេង)We’ll be working very very closely with our Vietnamese trading partners to make sure that we can help them to institute best practice in hygiene, in safety, in animal welfare, in breeding and also in nutrition. So it’s a big job ahead of us but we are committed to bringing best practice to Vietnam as well.

លោកមានប្រសាសន៍ថា យើងនឹងធ្វើការយ៉ាងជិតដិតជាមួយដៃគូពាណិជ្ជកម្ម វៀតណាម ដើម្បីធានាថា ពួកយើងអាចជួយពួកគេបានក្នុងការអនុវត្តបានល្អបំផុត ផ្នែកអនាម័យសុវត្ថិភាព សុខុមាភាព ការបង្កាត់ពូជ រួមទាំងការផ្ដល់អាហារូប ត្ថម្ភ ។ ដូច្នេះវាជាការងារធំធេងសម្រាប់យើងនៅពេលខាងមុខ ប៉ុន្តែយើង ប្ដេជ្ញាចិត្ត ថានឹងនាំមកនូវការអនុវត្តដ៏ប្រសើរបំផុតសម្រាប់ប្រទេសវៀតណាម ផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close