ក្រសួងព័ត៌មានជូនដំណឹង​​​​ជាថ្មីដល់គ្រប់ប្រព័ន្ធ​​​ផ្សព្វផ្សាយពាក់ព័ន្ធការ​​​ផ្សាយគ្រឿងស្រវឹង​

Cambodia news

ដោយ៖ ហេង នាង

ក្រសួងព័ត៌មានបានជូនដំណឹង ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងការផ្សាយគ្រឿង ស្រវឹង ជាថ្មី ដើម្បីចូលរួមចំណែក អនុវត្តន៍ផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាមួយគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មានសូមជូនដំណឹង ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយព្រមទាំងការផ្សាយ ពាណិជ្ជកម្មតាមទូរទស្សន៍ ពាក់ព័ន្ធ និងគ្រឿងស្រវឹងត្រូវអនុវត្តន៍នូវសារសុវត្ថិភាពចរាចរណ៍។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ ទៅ នឹងការផ្សាយគ្រឿងស្រវឹង នៅសណ្ឋាគារសាន់វ៉េ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបានមានប្រសាសន៍ ថា រាល់ការផ្សាយពាណិជ្ជកម្មស្រាស្រាបៀរ តាមទូរទស្សន៍ ត្រូវមានផ្សាយជាអក្សរ ឲ្យមានរយៈពេលយ៉ាងតិច បំផុត២វិនាទី និងហាមផ្សព្វផ្សាយបែបអូសទាញ លើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្សពេញវ័យឲ្យពិសារគ្រឿងស្រវឹង តាមរយៈការផ្តល់រង្វាន់ជាទឹកប្រាក់ ឬវត្ថុប្រើប្រាស់ផ្សេងៗជាដើម។

លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ផងដែរថា «ការពិសារគ្រឿងស្រវឹងសូម្បីតែ ក្នុងកម្រិតតិចតួចក្តីក៏អាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង និងអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវរួមដំណើរជាមួយគ្នាផ្សេងទៀត»៕

Related Articles

Back to top button
Close
Close