នៅចុងឆ្នាំនេះនឹងមានជនភៀសខ្លួនស៊ីរីចំនួនប្រមាណជា ៧សែននាក់
ទីភ្នាក់ងារខាងជនភៀសខ្លួនអង្គការ សហប្រជាជាតិបានធ្វើការព្រមានថា នៅចុង ឆ្នាំនេះនឹងមានជនភៀសខ្លួនស៊ីរីចំនួនប្រមាណជា ៧សែននាក់នៅតាមបណ្ដា ប្រទេសជិតខាងរបស់ស៊ីរីដែលកំពុងមាន សង្គ្រាម។
បច្ចុប្បន្ននេះ មានជនភៀសខ្លួនស៊ីរីចំនួន ៣សែននាក់បានរត់ភៀសខ្លួនចេញ ពីប្រទេស។
កាលពីខែមីនា ទីភ្នាក់ងារ UNHCR បានចុះបញ្ជីថាមានជនភៀសខ្លួនស៊ីរីចំនួន ប្រមាណ ៤ម៉ឺន១ពាន់នាក់។
ទីភ្នាក់ងារ អង្គការសហប្រជាជាតិបានសម្ដែងនូវការបារម្ភចំពោះខែខាងមុខនេះ ដោយបានឲ្យដឹងថា គេត្រូវការត្រៀមលក្ខណៈពីពេលនេះទៅសម្រាប់ខែរងានូវ សម្ភារៈមួយចំនួនដូចជា តង់ស្នាក់នៅ, សម្លៀកបំពាក់, ភួយ និងឧបករណ៍ កម្ដៅ៕ (Radio Australia)