សហរដ្ឋ​អាម៉េរិក​ចាប់​ខ្លួន​អ្នក​ផលិត​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​​ថា​ Innocence of Muslims

ការិយាល័យអយ្យការនៅសហរដ្ឋអាម៉េរិកបានឲ្យដឹងថាមានការចាប់ខ្លួនអ្នកផលិត ខ្សែភាពយន្តដែលបង្កនូវភាពចម្រូងចម្រាស។ ភាពយន្តនោះមានចំណងជើងថា ភាពឆោតល្ងង់នៃអ្នកកាន់សាសនាឥស្លាម ជាភាសាអង់គ្លេសថា Innocence of Muslims ។

លោក Nak-oula Bess-eley Nak-oula ជាប់បទចោទប្រកាន់ថា បាននៅពីក្រោយ ខ្សែភាពយន្តដែលបានបណ្ដាលឲ្យមានបាតុកម្មហិង្សា ធ្វើឲ្យមានមនុស្ស ស្លាប់នៅតាមបណ្ដាប្រទេសដែលកាន់សាសនាឥស្លាម។ លោកត្រូវបានចាប់ឃុំខ្លួន ហើយនឹងត្រូវបញ្ជូនឡើងកាន់តុលាការក្រុង Los Angeles។

អ្នកនាំពាក្យនៃការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកមិនទាន់អាចផ្ដល់ព័ត៌មាន លម្អិតនៃការចោទប្រកាន់នៅឡើយទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close