សហរដ្ឋអាមេរិក​ប្រកាស​លើក​ទ័ណ្ឌកម្ម​លើ​ការ​នំា​ផលិតផល​ភូមា​ចូល​អាមេរិក

សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងពីការ លើកចេញវិញនូវទ័ណ្ឌកម្មលើការនំា ផលិតផលភូមាចូលក្នុងទឹកដី អាមេរិកំាង។ ការអនុញ្ញាតឲ្យមានការនំាផលិត ផលភូមាចូលអាមេរិកជាថ្មីនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះកាន់ភាពប្រក្រតីនៅ ក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងណៃពីដ៏។ ដំណឹងល្អនេះត្រូវបាន ប្រជាជនភូមាគ្រប់ស្រទាប់វណ្ណៈសម្តែងការ សប្បាយរីករាយយ៉ាងខ្លំាង។

ដំណឹងនេះត្រូវបានលោកស្រីប្រមុខការទូតអាមេរិក ហ៊ីលឡារី គ្លីនតុន ជម្រាបប្រាប់ លោកប្រធានាធិបតីភូមា ថេន សេន នៅក្នុងជំនួបមួយ ក្រៅក្របខណ្ឌមហា សន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក។ « រដ្ឋបាលអាមេរិកំាងនឹងផ្តើមលើកចេញវិញនូវការហាមឃាត់ ការនំាចូលផលិត ផលភូមាទៅកាន់សហរដ្ឋអាមេរិក » នេះជាការថ្លែងរបស់លោកស្រី គ្លីនតុន ដែលបានទទួលស្គាល់ពីស្ថានការណ៍វិវត្តន៍ប្រកបដោយវិជ្ជមាននៅក្នុង ប្រទេសភូមានារយៈពេលចុងក្រោយនេះ។ លោកស្រីគ្លីនតុនបានបន្ថែមថា ទីក្រុង វ៉ាស៊ីនតោនបានបោះមួយជំហានថែមទៀតនៅក្នុងភាពប្រក្រតីនៃ ទំនាក់ទំនង ពាណិជ្ជកម្មជាមួយទីក្រុងរ៉ង់ហ្គូន។ជាការឆ្លើយតបវិញ លោកប្រធានាធិបតី ភូមា ថេន សេនបានសម្តែងការអរគុណចំពោះសហរដ្ឋអាមេរិកនិងថា ប្រជាជនភូមាមាន ការពេញចិត្ត និងសប្បាយរីករាយយ៉ាងខ្លំាង។

សូមជម្រាបជូនថា ដោយបានមើលឃើញពីភាពស្មោះត្រង់របស់ថ្នាក់ដឹកនំាថ្មី នៅភូមា បច្ចុប្បន្ន អាមេរិកធ្លាប់បានលើកចេញកាលពីដំណាច់ខែកក្កដាកន្លង មកនូវ ទ័ណ្ឌកម្មមួយចំនួនពាក់ព័ន្ធនឹងវិនិយោគរបស់អាមេរិកក្នុងប្រទេសភូមា ពិសេសវិស័យឧស្ម័ន និងប្រេងឥន្ធនៈ។ បន្ទាប់មក ឈ្មោះលោក ថេន សេនក៏ ត្រូវ បានលប់ចេញពីបញ្ជីខ្មៅនៃឥស្សរជនដែលទទួលទ័ណ្ឌកម្ម។ ចំណែកឯក អគ្គរដ្ឋទូតអាមេរិកថ្មីក៏ត្រូវបានបញ្ជូនទៅប្រចំាការនៅ ក្នុងប្រទេសភូមា ដែលនេះ ជាលើកទីមួយគិតតំាងពី ២២ឆ្នំាកន្លងមក។ គួររំលឹកជូនថា នៅមុន ទណ្ឌកម្ម អាមេរិកច្រើនទិញពីភូមានូវឈើ ត្បូងធម្មជាតិមានតម្លៃ និងសំលៀក បំពាក់។ ឥឡូវនេះ និងបើយោងតាមអ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេស អាមេរិក សភាអាមេរិកនឹងផ្តើមពិនិត្យមើលលើប្រភេទផលិតផលដែលនឹងត្រូវលើក ទណ្ឌកម្មចេញវិញ។

យ៉ាងណាក៏ដោយ ដំណឹងល្អនេះបានបំផុសឲ្យមានសេចក្តីសោមនស្ស យ៉ាងខ្លំាងពីសំណាក់ប្រជាជនភូមាទូទៅក្រោយពីសេដ្ឋកិច្ចរបស់ប្រទេស បានធ្លាក់ដល់កម្រិតសូន្យនៅក្នុងការ កាន់អំណាចរបស់របបសឹកអស់រយៈពេល ៥០ឆ្នំា។ « ខ្ញុំបានរង់ចំាព្រឹត្តិការណ៍នេះ តំាងពីឆ្នំា ២០០៣ មកម្ល៉េះ » នេះជាការអះអាងរបស់លោក អ៊ុង វីន អនុប្រធានសមាគមផលិតករវាយនភណ្ឌ។ ងាកទៅមើលគណបក្សប្រឆំាងរបស់លោកស្រី អ៊ុង សានស៊ូជីវិញម្តង ក្រៅពី ការសាទរបក្សប្រឆំាងបានបញ្ជាក់ថា ប្រជាជនភូមានឹងមិនអាចទទួលបានផល ភ្លាមៗពីការលើកទណ្ឌកម្មនោះទេ តែវាជារឿងល្អណាស់សម្រាប់ពេលអនា គត៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close