គណៈរដ្ឋមន្ត្រីបើកកិច្ច​​ប្រជុំពេញអង្គពិភាក្សា​​តាមរបៀបវារៈដែល​​បានព្រាងទុក

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៨ កញ្ញា ២០១២ គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៤។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានធ្វើការពិភាក្សាតាមរបៀបវារៈ ដែលបានព្រាងទុកដូចតទៅ៖ ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាការពារជាតិ។

ទី២. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍបៃតង និងសេចក្តី ព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍបៃតង។

ទី៣. សេចក្តីព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទី៤. បញ្ហាផ្សេង៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ន នីតិប្បញ្ញត្តិលើ៖ ទី៤.១. កិច្ចព្រមព្រៀង ស្តីពីការបង្កើតវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ទី៤.២. អនុសញ្ញាអន្តរជាតិ ស្តីពីនិយ័តកម្ម នៃការនេសាទបាឡែន៕

Related Articles

Back to top button
Close
Close