ក្រុមបុរសស្រលាញ់បុរស​​ជាក្រុមដែលប្រឈម​​នឹងការឆ្លងអេដស៍​​ខ្ពស់ជាងគេ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរស ស្រឡាញ់បុរស ដែលរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី២៦  កញ្ញា  ២០១២នេះ លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងថា ក្រុមបុរសស្រលាញ់បុរសត្រូវបានចាត់ទុកថា ជាក្រុមដែលកំពុងប្រឈមការឆ្លងអេដស៍ខ្ពស់ជាងគេ ក្នុងចំណោមក្រុមអ្នកបម្រើសេវាកំសាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។

លោកបានបន្តថា ចំពោះបញ្ញានេះយើងត្រូវយកចិត្តទុកដាក់ បើសិនយើងមើល រំលង ឬអនុវត្តមិនចំទិសដៅទេ វាធ្វើឲ្យមានរលកថ្មីឡើងវិញនៃការចម្លង ដែលចេញពីក្នុងចំណោមក្រុមនេះ ជាមួយនិងក្រុមស្រីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់គ្រឿងញៀន។

តាមការវាយតម្លៃពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា ជារួមអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាមានការថយចុះ០.៨ ភាគរយក្នុងចំណោមប្រជាជនដែលមានអាយុពី១៥ ទៅ៤៩ឆ្នាំ បើតាមតួលេខឆ្នាំ២០១១នេះ។

ប៉ុន្តែក្នុងនោះ ស្ថានភាពគ្រោះថ្នាក់មេរោគអេដស៍រាលដាលខ្លាំង ក្នុងចំណោមក្រុមមនុស្ស ៣ ក្រុម គឺក្រុមអ្នកបម្រើសេវាកម្សាន្ត អត្រាផ្ទុកមេរោគអេដស៍មាន ១៥,២ ភាគរយ, ក្រុមបុរសស្រឡាញ់បុរស អត្រាផ្ទុកមេរោគអេដស៍មាន ៨,៧ ភាគរយ និងក្រុមអ្នកប្រើប្រាស់ថ្នាំញៀនចាក់ អត្រាផ្ទុកមេរោគអេដស៍ខ្ពស់ ២៤,៤ ភាគរយ៕

Related Articles

Back to top button
Close
Close