នាវា​ផ្ទុក​យន្តហោះ​ចិន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជម្លោះ

អ្នកវិភាគខាងកងការពារម្នាក់ ឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ដំបូងបង្អស់ដែលចិនបានទទួលនោះ មានសមត្ថភាពអាចប្រើប្រាស់បានភ្លាម នៅ ពេលដែលការសាកល្បងរបស់កងកម្លាំងយោធាបានបញ្ចប់។

លោកស្រី Poornima Subramaniam ដែលជាអ្នកវិភាគកងកម្លាំងទ័ពឲ្យក្រុមហ៊ុន IHS Janes មានប្រសាសន៍ថា នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាយុទ្ធសាស្ត្រ សំខាន់មួយរបស់ចិន បើទោះជាវាប្រើប្រាស់ក្នុងដំណាក់កាលដំបូងសម្រាប់ការហ្វឹកហាត់ ក៏ដោយ។

នាវាផ្ទុកយន្តហោះចម្បាំងនេះ បានគេទិញពីប្រទេសអ៊ុយក្រែននៅឆ្នាំ១៩៩៨។

លោកស្រី Subramanniam មានប្រសាសន៍ថា នាវានេះអាចយកមកប្រើប្រាស់បាន ប្រសិន បើមានជម្លោះណាមួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close