ជប៉ុន​ចង់​ដោះ​ស្រាយ​ជម្លោះ​ដែនទឹក​ជា​មួយ​តៃវ៉ាន់ និង​ចិន​ដោយ​សន្តិវិធី

ជប៉ុនឲ្យដឹងថា ខ្លួន សង្ឃឹមថាអាចដោះស្រាយជម្លោះដែនទឹកជាមួយចិន និង តៃវ៉ាន់ ជុំវិញតំបន់ប្រជុំកោះនៅសមុទ្រចិនខាងកើត ដោយសន្តិវិធី។ ប៉ុន្តែជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ផ្នែកនៃតំបន់ប្រជុំកោះនោះ ស្ថិតក្នុងដែនទឹក ប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសមួយរូប ដែលជាអ្នកផ្តល់របាយការណ៍ក្នុងក្រុង New York កាលពីយប់ម្សិលមិញ ឲ្យដឹងថា វាជាប្រវត្តិសាស្ត្រពិតប្រាកដមួយ និង ជាផ្នែកមួយនៃច្បាប់អន្តរជាតិដែលថា ប្រជុំកោះ Senkaku ជាផ្នែកមួយស្ថិត ក្នុងដែនទឹកប្រទេសជប៉ុន។

សេចក្តីអត្ថា ធិប្បាយនេះ ធ្វើឡើងបន្ទាប់ពី ទូកល្បាតរបស់ជប៉ុន និងតៃវ៉ាន បាន បាញ់ទឹកដាក់គ្នាទៅវិញទៅមកកាលពីម្សិលមិញ បន្ទាប់ពីហ្វូងទូកតៃវ៉ាន់ ធ្វើដំណើរទៅដែនទឹកនៃប្រជុំកោះជម្លោះនោះ។

ចំណែកនៅចិនឯណេះ វិញ នៅក្នុងកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីក្រសួងការបរទេស ចិន បានប្រាប់ទៅជប៉ុនថា ជប៉ុន ត្រូវតែប្តូរជំហររបស់ខ្លួនចំពោះ ប្រជុំកោះ ដែលចិន ហៅថា Diaoyu នោះ ដោយសារចិន នឹងមិនបណ្តោយឲ្យមានការ រំលោភលើអធិបតេយ្យភាពដែនទឹករបស់ខ្លួន ឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close