ហ្វ៊ីលីពីនហាមឃាត់ជាបណ្តោះអាសន្នការចាក់បញ្ចាំងភាពយន្តមាក់ងាយសាសនាឥស្លាម
ហ្វ៊ីលីពីនបានបញ្ជាឲ្យមានការបញ្ឈប់ជាបណ្តោះអាសន្ននូវការចាក់បញ្ចាំង ភាពយន្តមាក់ងាយដល់សាសនាឥស្លាមដ៏ចម្រូងចម្រាស់ ដែលបង្កឲ្យមានការ ប្រឆាំងតវ៉ានៅជុំវិញពិភពលោក។
តុលាការកំពូលហ្វ៊ីលីពីន បានដាក់បម្រាមឲ្យបញ្ឈប់ជាបន្ទាន់នូវការចាក់បញ្ចាំង ភាពយន្តដែល ផលិតឡើងដើម្បីមាក់ងាយសាសនាឥស្លាមតាមរោងកុន និងទូរ ទស្សន៍។ ប៉ុន្តែពុំមានការហាមឃាត់តាមប្រព័ន្ធអ៊ិនធើរណិតទេ។
នៅមិន ទាន់ច្បាស់នៅឡើយទេពីពេលវេលានៃការដាក់បម្រាមនេះ ប៉ុន្តែគេរំពឹងថា វានឹងមានសុពលភាពក្នុងកំឡុងពេល ដែលតុលាការធ្វើការពិគ្រោះពិចារណាលើ រឿងក្តីនេះ។
ការចេញ បម្រាមលើការចាក់ផ្សាយភាពយន្តនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋឥស្លាម នៅទូទាំងប្រទេស បានដាក់សំណើឲ្យបញ្ឈប់ការបញ្ចាំងភាពយន្តនេះដល់ សាធារណៈ។
ពលរដ្ឋ ឥស្លាមទាំងនោះ ឲ្យដឹងថា ភាពយន្តនោះ ជាការវាយប្រហារដ៏ធ្ងន់ ធ្ងរមួយដល់ជំនឿសាសនារបស់ពលរដ្ឋឥស្លាម ២ពាន់លាននាក់នៅជុំវិញពិភព លោក និងយ៉ាងហោចណាស់ ប៉ះពាល់ដល់ពលរដ្ឋឥស្លាម ៧លាននាក់ក្នុង ប្រទេសហ្វ៊ីលីពីន៕ (Radio Australia)