សម័យប្រជុំ​សភា​កូរ៉េខាងជើង​មិនបាន​ផ្តល់​អាទិភាព​លើ​កំណែទម្រង់​សេដ្ឋកិច្ច​ទេ

នៅថ្ងៃអង្គារទី២៥កញ្ញានេះ សភាកូរ៉េខាងជើងបានបើកសម័យប្រជុំប្រចំាឆ្នំា លើកទី២របស់ខ្លួន។ តាមឆន្ទៈរបស់អគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអុន សម័យប្រជុំ សភាលើកទី២នេះត្រូវផ្តោតសំខាន់លើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស។តែ យោង តាមសារព័ត៌មានផ្លូវការចេញផ្សាយថ្ងៃនេះឲ្យដឹងថា កិច្ចពិភាក្សាមិន បាននិយាយពីគម្រោងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ ប្រទេសជាយថាហេតុទេ។

តំាងពីបានក្លាយជាអគ្គមគ្គុទ្ទេសក៍ថ្មី នៅក្រោយមរណៈភាពឪពុកក្នុងខែ ធ្នូ ឆ្នំា ២០១១ មក លោក គីម ជុងអុនបានប្រកាសឲ្យដឹងពីឆន្ទៈរបស់ខ្លួន ក្នុងការធ្វើកំណែទម្រង់ សេដ្ឋកិច្ចរបស់ប្រទេស។ កំណែទម្រង់សេដ្ឋកិច្ចក្នុង គោល ដៅកាត់បន្ថយភាពក្រីក្រ។ អ្វីដែលរបបទីក្រុងព្យុងយ៉ាងចង់បាន គឺការ បើកចំហវិស័យសេដ្ឋកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ពិសេសជន ជាតិចិន និងការអនុញ្ញាតឲ្យប្រជាកសិកររក្សាទុកនូវផលិផលរបស់ខ្លួនមួយភាគ ធំក្នុង ទិសដៅបង្កើនការអភិវឌ្ឍន៍វិស័យកសិកម្ម។ ទន្ទឹមគ្នានេះ អគ្គមគ្គុទ្ទេស ក៍ថ្មី គីម ជុងអុនក៏ធ្លាប់គូសបញ្ជាក់ម្តងហើយ ម្តងទៀតពីភាពចំាបាច់ក្នុង ការ លើកតំកើនជីវភាពរស់នៅប្រចំាថ្ងៃរបស់ពលរដ្ឋ កូរ៉េខាជើងគ្រប់រូប។

នៅក្នុងប្រទេសមួយផ្តាច់ចេញពីពិភពលោក ដូចយ៉ាងកូរ៉េខាងជើងបច្ចុប្បន្ន គេពិបាកនឹងទទួលបានព័ត៌មានជាក់ច្បាស់ណាស់ តែបើយោងតាមសារព័តមានផ្លូវ ការចេញផ្សាយថ្ងៃនេះឲ្យដឹងថា សម័យប្រជុំសភាប្រចំាឆ្នំាលើកទី២ ថ្ងៃនេះ ហាក់ដូចជាមិនបាននិយាយដល់កំណែទម្រង់លើវិស័យសេដ្ឋកិច្ច ឡើយ។ អ្វីដែលស ភាបានសម្រេចនោះ គឺការបន្តបន្ថែមមួយឆ្នំាទៀតនូវ « ការសិក្សា » ដែលជា កាតព្វកិច្ចចំាបាច់របស់ពលរដ្ឋកូរ៉េខាងជើងគ្រប់រូប ដូចដែលអគ្គមគ្គុទ្ទេសក៍ ថ្មី គីម ជុងអុនចង់បាន។

ក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា ការធ្វើកំណែទម្រង់ណាមួយនៅ កូរ៉េខាង ជើង គឺជាហានិភ័យមួយដែលថ្នាក់ដឹកនំាមិនសូវជាហ៊ានប្រថុយប្រថានប៉ុន្មាន ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close