លោក ហ៊ុន សែន ស្នើសុំឲ្យ​​​​​បង្កើតបណ្ណាល័យនៅតាម​​​ពន្ធនាគារឲ្យបានច្រើន

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅឯមជ្ឈមណ្ឌលកោះពេជ្រ កាលពី ថ្ងៃទី២៥ កញ្ញា ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគំនិតផ្ដួចផ្ដើមឲ្យមានការបង្កើតបណ្ណាល័យនៅតាមពន្ធនាគារ ដើម្បីរៀបចំឲ្យមានកន្លែងអានសៀវភៅសម្រាប់អ្នកទោស ឲ្យទទួលបានចំណេះដឹងក្នុងពន្ធនាគារអំឡុងពេលដែលពួកគេជាប់ ឃុំឃាំង។

លោក ហ៊ុន សែន បានរំលឹកថា នៅក្នុងសម័យរដ្ឋកម្ពុជា ពួកឈ្លើយសឹកក្នុងសម័យនោះពេលដែលត្រូវចាប់ខ្លួនបានមិនត្រូវបាន យកទៅសម្លាប់ ឬធ្វើបាបនោះទេ។ ពួកឈ្លើយសឹកទាំងនោះមានខ្លះមិនចេះអក្សរ ហើយពួកគេបានចេះអក្សរ និងជំនាញជា ជាងចម្លាក់ ឬជាងឈើនៅពេលដែលមានការបណ្ដុះបណ្ដាលក្នុងកន្លែងឃុំឃាំង។

ហេតុដូចនេះហើយយនៅតាមមហាវិទ្យាល័យ វិទ្យាល័យ និងនៅតាមពន្ធនាគារគួរបង្កើតត្រូវបណ្ណាល័យឲ្យបានច្រើន ដើម្បី បង្កើនការយល់ដឹងការស្រាវជ្រាវ និងចំណេះដឹងផ្សេងៗដល់សិស្សនិស្សិត និងអ្នកទោសដែលជាប់ឃុំឃាំង៕

Related Articles

Back to top button
Close
Close