ការ​លេច​ចេញ​មេរោគ​ថ្មី​មួយ​ស្រដៀង​នឹង​មេរោគ​សារស៍

អង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសអាសន្នជាអន្តរជាតិមួយ ពាក់ព័ន្ធនឹងមេរោគយាយីផ្លូវដង្ហើមថ្មីមួយ ដែលស្រដៀងគ្នាទៅនឹងមេរោគសារស៍។

ជនជាតិកាតាម្នាក់កំពុងទទួលការព្យាបាលក្នុងក្រុងឡុងដ៍បន្ទាប់ពីលោករងនូវទម្រង់ មេរោគថ្មីមួយចេញពីតំបន់មជ្ឈិមប្រទេស។

មេ រោគថ្មីនេះ រួមមានជំងឺផ្តាសាយធម្មតា និងជម្ងឺសារស៍ ដែលសម្លាប់មនុស្ស ជាង ៩រយនាក់ ដែលភាគច្រើននៅតំបន់អាស៊ីកាលពីមួយទសវត្សរ៍មុន។

ព័ត៌មានរដ្ឋ ក្រុង Riyadh នៃប្រទេសអារ៉ាប់សាអូឌីត (Saudi Arabia) ឲ្យដឹងថា មាន មនុស្ស៣នាក់ដោយរួមមានបុរសជនជាតិកាតានេះផងដែរមានផ្ទុកមេរោគនេះបន្ទាប់ ពីចំណាយពេលមួយរយៈក្នុងប្រទេស អារ៉ាប់សាអូឌីត ។ ព័ត៌មានរដ្ឋនេះ ឲ្យដឹងផង ដែរ ថា ២នាក់ដែលមានផ្ទុកមេរោគនេះ ក្រោយមកបានស្លាប់បាត់បង់ជិវិតហើយ៕

(Radio Australia)

Related Articles

Back to top button
Close
Close