និ​ពន្ធ​នា​យក​កា​សែត​ភូមា​រង​ការ​ចោ​ទ​ប្រកាន់​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ

តុលាការភូមាបានចោទប្រកាន់និពន្ធនាយក កាសែតឯករាជ្យមួយពីបទបង្ខូចកេរ្តិ៍ ឈ្មោះ បន្ទាប់ពីកាសែតរបស់លោកបានចុះផ្សាយនូវអត្ថបទមួយនៃការចោទប្រ កាន់អំពីអំពើពុករលួយក្នុងជួររដ្ឋាភិបាល។

ក្រសួងធនធានរ៉ែប្រទេសភូមាបានចាត់វិធានការប្រឆាំង កាសែត សំឡេងប្រចាំសប្តាហ៍ បន្ទាប់ពីកាសែតនេះសរសេរអត្ថបទពីការចោទប្រកាន់ទាំងឡាយទាក់ទង ទៅនឹង ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុកាលពីដើមឆ្នាំនេះ។

ថ្មីៗនេះរដ្ឋាភិបាលគាំទ្រដោយយោធារបស់ប្រទេសភូមាដែលកំពុងតែធ្វើការកែទម្រង់ បានបន្ធូរបន្ថយនូវការរឹតត្បិតលើប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុក ដែលពីមុនមកត្រូវ បានគេចាត់ទុកថាជាប្រទេសដែលរឹតត្បិតដល់ប្រ ព័ន្ធផ្សព្វផ្សាយខ្លាំងជាងគេបំផុត នៅ ក្នុងពិភពលោក៕ (Radio Australia)

Related Articles

Back to top button
Close
Close