ក្រុមអ្នកវិភាគចាត់ទុកសេរីភាពក្នុងការបញ្ចេញមតិនៅរុស្ស៊ីកំពុងរីករិលបន្តិចម្តងៗ
ការកាត់ទោស«ក្រុមមនុស្សទំនើង» នៅក្នុងទីក្រុង ម៉ូស្គូ (Moscow) ដែលជា តន្ត្រីការនីវប្បធម៌ចំនួនបីនាក់ ដែលបានធ្វើបាតុកម្មនៅក្នុងព្រះវិហារគ្រិស្ត អូស្សូដក់ (Orthodox) មួយនៅក្នុងប្រទេស រុស្សី (Russia) បានធ្វើឳ្យខូចមុខ មាត់របស់ប្រទេស រុស្ស៊ី នៅឯបរទេស។នេះដោយវិនិច្ឆ័យទៅលើប្រតិកម្ម នៅ ជុំវិញពិភពលោក និងការគូសបញ្ជាក់ពីឥទិ្ធពលយ៉ាងធំធេងនៅក្នុងប្រទេស រុស្ស៊ី ពីសំណាក់ព្រះវិហារគ្រិស្ត អូស្សូដក់។ ស្ត្រីបីនាក់របស់ក្រុមតន្រ្តីមួយ ដែល ត្រូវបានគេហៅថា «ក្រុមកុប្បករយោនី (Pussy Riot)» ត្រូវបានរកឃើញថាមាន កំហុស កាលពីថ្ងៃសុក្រនេះ ហើយត្រូវបានកាត់ទោសឳ្យជាប់ពន្ធនាគាររយៈពេល ពីរឆ្នាំពីការសម្តែងបទចម្រៀងមួយបទ ដែលធ្វើដូចជាការបែរបន់ឳ្យមានការ បណ្តេញ លោកប្រធានាធិបតី វ្លាឌឺមៀ ពូទីន (Vladimir Putin) ចេញពីអំណាច។ Rizwan Syed រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង ឡុងដ៏ (London) ថា ក្រុមអ្នកជំនាញ និយាយថា រឿងក្តីនេះធ្វើឳ្យចុះខ្សោយដល់សេរីភាពនៃការបញ្ចេញមតិនៅ ក្នុង ប្រទេស រុស្ស៊ី។
ក្រុមអ្នកវិភាគនិយាយថា ការកាត់ទោស និងការផ្តន្ទាទោសនេះ គឺជាតឹកតាង បង្ហាញថា រដ្ឋាភិបាល រុស្ស៊ីនឹងបន្តការព្យាយាមបិទមាត់ក្រុមអ្នកប្រឆាំង ខាង នយោបាយ នាពេលអនាគត។
លោក ជេមស៍ នីចស៊ី (James Nixey) ជាអ្នកវិភាគនៅឯរាជវិទ្យាស្ថានកិច្ច ការអន្តរជាតិ (Royal Institute for International Affairs) ដែលជាក្រុមអ្នក ប្រឹក្សាយោបល់ដល់រដ្ឋាភិបាល ដែលត្រូវបានស្គាល់ថាជា ឆាថាមហៅស៍ (Chatham House)។ លោកបានឳ្យនិយមន័យនៃសេរីភាពក្នុងការបញ្ចេញមតិ តាម បែបទីក្រុង មូស្គូ។
«ការរិះគន់ត្រូវបានអនុញ្ញាត។ ប៉ុន្តែ នៅពេលដែលការរិះគន់នោះត្រូវបាន ផ្សព្វ ផ្សាយយ៉ាងទូលំទូលាយខ្លាំងពេក ឬមានលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេក ការរិះគន់នោះមិនត្រូវបានអនុញ្ញាតឡើយ។ ជាពិសេស នៅពេលដែលការរិះគន់ នោះសំដៅទៅលើប្រធានាធិបតី ឧទាហរណ៍ នៅពេលដែលការរិះគន់នោះ សំដៅទៅលើទ្រព្យធនផ្ទាល់របស់លោកឬទិដ្ឋភាពនៃអំពើពុករលួយ ឬទិដ្ឋភាព នៃអំពើឧក្រិដ្ឋកម្ម ដែលបានកើនឡើងនៅក្នុងរបបនេះ រដ្ឋចាប់ផ្តើមវាយបង្ក្រាប តែម្តង។ ដូច្នេះ និយាយម្យ៉ាងទៀត ការរិះគន់នៅមានការកម្រិត។»
លោក នីចស៊ី ថ្លែងថា ប្រទេសរុស្ស៊ី នៅក្រោមការដឹកនាំរបស់លោកប្រធានា ធិបតី ពូទីន ដែលជាអតីតមន្ត្រី កា-ហ្សេ-បេ កំពុងងាកទៅរករបៀបគ្រប់គ្រងបែប សហភាពសូវៀត។
«គិតមកដល់ឥឡូវនេះ លោកបានកាន់អំណាចអស់រយៈពេល១៣ឆ្នាំហើយ ហើយ ប្រទេស រុស្ស៊ី មិនមានការផ្លាស់ប្តូរពិតប្រាកដនោះទេ។ ប្រទេសនេះមិនបាន ក្លាយ ទៅជាសង្គមពហុនិយមទេ។ ប្រទេសនេះមិនមែនជាផ្នែកមួយរបស់លោក ខាងលិចទេ ហើយនៅក្នុងរបៀបខ្លះ ប្រទេសនេះកំពុងវិលទៅរកសហភាព សូវៀតវិញហើយ។ ប្រទេសនេះកំពុងបង្កើតរចនាសម្ព័ន្ធរបស់ ខ្លួននៅក្នុង ក្របខណ្ឌនៃ ស្ថានការក្រោយរយៈកាលនៃសហភាពសូវៀត ដូច្នេះក្របខណ្ឌ នេះមានភាពសាកសមទៅនឹងគំនិតរបស់លោក ពូទីន ក្នុងនាមជាជនជាតិអឺរ៉ុបកាត់ អាស៊ី (Eurasianist) ប្រសិនបើអ្នកជឿទៅលើតម្លៃរបស់ក្របខណ្ឌសហភាព សូវៀត ថាជាវិស័យដែលគួរតែបន្ត»។
ឥឡូវនេះ ស្រ្តីបីនាក់នៃក្រុមតន្រី្តវប្បធម៌ រុស្ស៊ី ដែលត្រូវបានស្គាល់ថាជា «កុប្ប កម្មយោនី» ត្រូវបានកាត់ទោសឳ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ចំពោះការ ធ្វើបាតុកម្មប្រឆាំងនឹងលោក ពូទីន កាលពី៦ខែមុន នៅលើទីគោរពបូជារបស់ ព្រះវិហារគ្រិស្ត អូស្សូដក់ ធំជាងគេបំផុតរបស់ទីក្រុង មូស្គូ។ លោក ម៉ារីណា ស៊ីរ៉ូវ៉ា (Marina Syrova) ចៅក្រមដែលបានប្រកាសថា ស្រ្តីទាំងនេះមានកំហុស បាននិយាយថា ការចោទប្រកាន់ពីបទ «ភាពទំនើង» មានភាពត្រឹមត្រូវ ដោយសារ តែស្ត្រីទាំងនេះ«បានបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សង្គមយ៉ាង ព្រហើន» នៅក្នុងការតវ៉ាដែលត្រូវបានជំរុញដោយភាពស្អប់ខ្ពើមខាងសាសនា។
ស្ត្រីទាំងនោះនិយាយថា ពួកគេនៅពេលនោះកំពុងព្យាយាមបង្ហាញពីការ គាំទ្រខាងនយោបាយយ៉ាងខ្លាំងក្លា របស់ថ្នាក់ដឹកនាំព្រះវិហារគ្រិស្ត និកាយ អូស្សូដក់ របស់ រុស្ស៊ី ចំពោះលោក ពូទីន ដែលមិនទាន់ត្រូវបានជ្រើសតាំង ជាប្រធា នាធិបតីនៅឡើយ។
លោក នីចស៊ី មានប្រសាសន៍ថា លទ្ធផលនៃរឿងក្តីនេះនឹងលើកទឹកចិត្តឳ្យ រដ្ឋាភិបាលរុស្ស៊ីធ្វើការចោទប្រកាន់អ្នកប្រឆាំងខាងនយោបាយបន្ថែមទៀត។
«ខ្ញុំគិតថា ក្នុងកម្រិតណាមួយ សេរីភាពរបស់មេដឹកនាំគណបក្សប្រឆាំងទាំងនេះ នឹងនៅតែបន្តមានកម្រិត ហើយឥឡូវនេះត្រូវបានបើកចំហរក្នុងការចោទសួរ។ វា ប្រហែលជាថា ការកាត់ទោសនាពេលបច្ចុប្បន្ននេះលើរឿង «កុប្បកម្មយោនី» គ្រាន់តែជាការពង្រឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការជឿជាក់ថា ពួកគេ អាចសម្រេចឃុំខ្លួនតាមអំពើចិត្តទៅលើបុគ្គលដែលជាអ្នករិះគន់»។
លោកស្រី ស៊ូសាន ឡាសេន (Susan Larsen) ដែលបង្រៀនអំពីវប្បធម៌ រុស្ស៊ី នៅ សាកលវិទ្យាល័យខាមប្រ៊ីជ (University of Cambridge) គិតថា រដ្ឋាភិបាល របស់លោក ពូទីន កំពុងព្យាយាមរឹតបន្តឹងការក្តាប់អំណាចរបស់ខ្លួន តាមរយៈ សម្ព័ន្ធភាពជាមួយព្រះវិហារគ្រិស្ត អូស្សូដក់ របស់ រុស្ស៊ី។
«អ្វីដែលអ្នកអាចពណ៌នាថាជា«ការគ្រប់គ្រងបែបពូទីន»កំពុងបំភ្លៃច្បាប់ដើម្បីរក្សា ការក្តាប់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ ហើយផ្នែកមួយនៃការព្យាយាម ក្តាប់ អំណាច គឺតាមរយៈសម្ព័ន្ធភាពជាមួយព្រះវិហារគ្រិស្ត អូស្សូដក់ របស់ រុស្ស៊ី។ នេះគ្រាន់តែជាភស្តុតាងតូចមួយ ដែលអាចមើលឃើញស្តីពីការបង្កើនការ គៀបសង្កត់និងការបង្ក្រាបយ៉ាងឆាប់ រហ័សទៅលើសកម្មភាពនយោបាយ តាមទម្រង់ ផ្សេងជាច្រើន»។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នករិះគន់ទៅលើក្រុមអ្នកតវ៉ាតន្រ្តីវប្បធម៌ ថ្លែង ថា ការសម្តែងរបស់ពួកគេ គឺជាការប្រមាថដល់ព្រះវិហារអូស្សូដក់របស់រុស្ស៊ី ហើយ ពួកគេគួរតែទទួលការដាក់ទោសធ្ងន់ធ្ងរជាងនេះ។
លោកស្រី ឡាសេន អះអាងថា អារម្មណ៍បែបនោះនឹងមានឥទ្ធិពលតិចតួចណាស់ នៅក្នុងប្រទេសរុស្ស៊ី។
«ការកាត់ទោសនេះមិនអាចជះឥទ្ធិពលទៅលើទស្សននៅក្នុងប្រទេសនេះបានទេ ដរាបណាបណ្តាញសារព័ត៌មាន ពោលគឺប្រព័ន្ធឃោសនា ចាប់ផ្តើមរាយការណ៍ អំពីរឿងនេះដោយមិនលម្អៀង។ ប្រទេសទាំងមូលនឹងមិនត្រឹមតែប្រមូលផ្តុំ ជុំវិញ សេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះថែមទាំងប្រមូល ផ្តុំជុំវិញការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយទៀតផង។»
ហ្វូងមនុស្សយ៉ាងច្រើននៃក្រុមអ្នកគាំទ្រ«កុប្បកម្មយោនី»បានជួបជុំគ្នានៅ ទីក្រុង មូស្គូ សម្រាប់ការកាត់ទោសនៅថ្ងៃសុក្រនេះ ហើយក៏មានការតវ៉ាប្រកប ដោយសមានចិត្តដែរ នៅទីក្នុងទីក្រុងប៉ារីស (Paris) បេលហ្គ្រាដ (Belgrade) ប៊ែកឡាំង (Berlin) សូហ្វៀ (Sofia) ឡុងដ៍ (London) ឌូប្លីន (Dublim) និង បាសេឡូណា (Barcelona) ព្រមទាំងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនគាំទ្រ ចំពោះ ស្រ្តីទាំងនោះពីសំណាក់ក្រុមវិចិត្រករដោយរាប់បញ្ចូលទាំងលោកស្រីផូលម៉ាក ខាតនី (Paul McCartney) និង ម៉ាណាដូណា (Madonna) ទៀតផង៕ ប្រែសម្រួលដោយ លី សុខឃាង (VOA)