ខេត្តដែលមិនប្រឈមនឹង​​ជំងឺគ្រុនចាញ់បែរជាមាន​​ការកើនឡើង

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថាខេត្តដែលប្រឈមខ្ពស់នឹងជំងឺ គ្រុនចាញ់គឺមានអត្រាឈឺថយចុះគួរឲ្យកត់សំគាល់ តែខេត្តដែលមិនមែនជាតំបន់ជំងឺប្រឈមនឹងជំងឺគ្រុនចាញ់បែរជាមានករណី ជំងឺ គ្រុនចាញ់ កើនឡើងទៅវិញ។ ខេត្តដែលមិនមែនជាតំបន់ជំងឺប្រឈមនឹងជំងឺគ្រុនចាញ់បែរជាមានករណីជំងឺគ្រុនចាញ់ កើន ឡើង គឺខេត្តព្រែវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។

ពាក់ព័ន្ធ នឹងរាជធានីខេត្តដែលមិនមែនជាតំបន់ជំងឺគ្រុនចាញ់បែរជាមានករណី គ្រុនចាញ់ខ្ពស់នោះប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់លោកវេជ្ជបណ្ឌិតច ម៉េងចួ បានឲ្យដឹងថា មូលហេតុគឺ ដោយសារតែប្រជាពលរដ្ឋទាំងនោះ ធ្វើចំណាក ស្រុកទៅប្រកបមុខរបរផ្សេងៗទៅ តំបន់ដែលមានជំងឺគ្រុនចាញ់ខ្ពស់ដូចជាទៅធ្វើកម្មករជីករ៉ែឬ ធ្វើកម្មករដំឡូងជាដើម។

ចំពោះជំងឺគ្រុនចាញ់ក្នុងរយៈពេល៨ខែឆ្នាំ២០១២នេះដែរមានចំនួន៣១៤៨៤នាក់គឺថយចុះ ១៩ភាគរយបើប្រៀបធៀបឆ្នាំ ២០១១ដែលមាន៣៨៦៦៥នាក់ក្នុងរយៈពេលដូចគ្នា។ ចំណែកចំនួនស្លាប់ដោយគ្រុនចាញ់មាន៤៦នាក់នៅឆ្នាំ២០១១និង៣១ នាក់នៅឆ្នាំ២០១២គឺ ថយចុះ៣៣ភាគរយ។

ករណីស្លាប់ភាគច្រើនអ្នកធ្វើចំណាកស្រុកទៅធ្វើការក្នុងតំបន់ ជំងឺមានជំងឺគ្រុនចាញ់ហើយនៅពេលដែលពួកគេមានជំងឺនេះមិន បានទៅរក ការព្យាបាលនៅសេវាសាធារណៈទេលុះដល់ឈឺធ្ងន់ធ្ងរទើបទៅប៉ុន្តែវាហួសពេលទៅហើយ ដោយធ្វើឲ្យមានអ្នកខ្លះ ស្លាប់នៅពាក់កណ្តាផ្លូវខ្លះ ទៀតស្លាប់ពេលមកដល់មន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close