ស្ថានទូតអាមេរិកប្រចាំនៅ​​កម្ពុជាសហការជាមួយ​​សមត្ថកិច្ចបង្កើនកិច្ច​​ការពារសន្តិសុខ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ ក្រោយពេលមានកុប្បកម្មតវ៉ាប្រឆាំងអាមេរិក រហូតដល់វាយកម្ទេច និងសម្លាប់ឯកអគ្គរដ្ឋទូតអាមេរិក នៅតាមបណ្តា ប្រទេសមួយចំនួនពីសំណាក់ជនជាតិអ៊ីស្លាម។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា   បានសហការជាមួយនិងប៉ូលិសកម្ពុជា ដើម្បី បង្កើនកិច្ចការពារសន្តិសុខ ក៏ដូចជាការពារសុវត្ថិភាពសម្រាប់បុគ្គលិកស្ថានទូតផងដែរ។

នៅថ្ងៃទី១៩ កញ្ញា ២០១២ អ្នកនាំពាក្យសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក សៀន ម៉ាក អ៊ិនតូស (Sean Mc Intosh) បានឲ្យដឹង ថា លោកប្រធានាធិបតី អូបាម៉ា បានដាក់បទបញ្ជាឲ្យគ្រប់ស្ថានទូតអាមេរិកត្រូវបង្កើនការយាមកាម ដើម្បីពង្រឹងកិច្ចការពារ សន្តិសុខ។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ស្នងការនគរបាលរាជាធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចរាជធានី បានចាត់កំលាំងអស់ ហើយ ដើម្បីការពារសន្តិសុខ ហើយបានសហការជាមួយស្ថានទូត ដើម្បីធ្វើរឿងនេះ។

ការបង្កើនកិច្ចការពារស្ថានទូតអាមេរិកយ៉ាងដូច្នេះ បានធ្វើឡើងក្រោយពីមានកុប្បកម្មប្រឆាំងសហរដ្ឋអាមេរិក បង្កឡើងដោយ ក្រុមជនជាតិអ៊ីស្លាម បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅក្នុងប្រទេសលីប៊ី រហូតដល់មានការដុតកម្ទេចស្ថានទូត ហើយសម្លាប់ ឯកអគ្គរដ្ឋទូតអាមេរិក ដោយសារតែផលិតករខ្សែភាពយន្តអាមេរិក បានតាក់តែងខ្សែភាពយន្ត ដែលមានការប្រមាថលើថ្នាក់ ដឹកនាំសាសនាអ៊ីស្លាម៕

Related Articles

Back to top button
Close
Close