កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងដោយស្មោះត្រង់ និងប្រគល់ឱ្យកម្ពុជាវិញនូវ យោធិនទាំង១៨រូប
Cambodia News
ភ្នំពេញ : លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ៖«កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងដោយស្មោះត្រង់ និងប្រគល់ឱ្យកម្ពុជាវិញនូវ យោធិនទាំង១៨រូប ដែលត្រូវភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ដោយខុសច្បាប់នេះ គិតរហូតមកដល់ថ្ងៃនេះ មានរយៈពេល១៤ថ្ងៃ»។
លោកជំទាវ បានថ្លែងក្នុងសន្និសីទសារព័ត៌មនសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ៖ កម្ពុជាបន្តទាមទារឱ្យភា គីថៃដោះលែងកងកម្លាំងកម្ពុជា១៨រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃចំនួន១៤ថ្ងៃហើយរហូតមកដល់ថ្ងៃទី១២សីហានេះនិងបញ្ជាក់គោលជំហរឥតងាករេចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ បន្តមានភាព ស្ងប់ស្ងាត់តែកម្លាំងកម្ពុជានៅតែបន្តត្រៀមយ៉ាងប្រុងប្រយ័ត្នជានិច្ច ខណៈទាហានថៃបានធ្វើការ ដាក់លួសបន្លានៅក្នុងទឹកដីខ្លួន។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ចាប់ពីម៉ោង១២ រំលងអធ្រាត្ររហូតមកដល់ ម៉ោង៦ព្រឹកនេះ ស្ថានភាពសភាពការណ៍នៅតាមបណ្តោយបន្ទាត់ព្រំដែន ទិសខេត្តព្រះវិ ហារ និងខេត្តឧត្តរមានជ័យ បន្តមានស្ងប់ស្ងាត់តែកងទ័ពកម្ពុជានៅតែត្រៀមយ៉ាងប្រុងប្រយ័ត្នខ្ពស់និងប្រកាន់តួនាទីជានិច្ច។លោកជំទាវអ្នកនាំពាក្យបានបន្តថា តាមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីបានបង្ហាញពីការតាំងចិត្ត រួមរបស់ភាគីទាំងពីរក្នុងការសហការគ្នា ដើម្បីជំរុញឱ្យសន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ដូច្នេះ ប្រទេសទាំងពីរត្រូវបង្ហាឆន្ទៈ និងការប្តេជ្ញាចិត្តស្របនឹងអ្វីដែល បានឯកភាពគ្នា។
លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា ភាគីទាំងពីរបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តចំពោះទាហាន ដែលត្រូវបានចាប់ខ្លួនរួមមាន ការផ្តល់ការរស់នៅ ផ្តល់ម្ហូបអាហារ ការថែទាំសុខភាព ក្នុងករណីមានរបួស ៕
