ប្រទេស​ភូមា​បោះ​ជំហាន​ថ្មី​មួយ​ទៀត​​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ

លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានមានប្រសាសន៍ថា ការសម្រេច ចិត្តរបស់រដ្ឋាភិបាលភូមាក្នុងការដោះលែងអ្នកទោសនយោបាយ នៅក្នុង ប្រទេសគឺជាជំហានថ្មីមួយទៀតនៃប្រទេសនេះ នៅក្នុងការធ្វើដំណើរផ្លាស់ប្ដូរ ទៅកាន់លទ្ធិប្រជាធិបតេយ្យ។

នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលភូមាបានធ្វើការលើកលែងទោសដល់អ្នកទោស យ៉ាងតិចណាស់ ៥០០នាក់ ដែលក្នុងនោះមានអ្នកទោសនយោបាយចំនួនពី ៦០ ទៅ៩០នាក់ផងដែរ។

លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានប្រសាសន៍ថា ការវិវត្តនេះគឺបន្ទាប់ពី ប្រទេសអូស្ត្រាលីបានដកចេញនូវទណ្ឌកម្ម ប្រឆាំងនឹងប្រទេសភូមាកាលពីដើមឆ្នាំ នេះ។

បច្ចុប្បន្ននេះ លោកស្រី Aung San Suu Kyi កំពុងបំពេញទស្សនកិច្ចនៅ សហរដ្ឋអាម៉េរិក ដែលលោកស្រីនឹងទទួលបាននូវមេដាយកិត្តិយសសភាសហរដ្ឋ អាម៉េរិក (the Congressional Medal of Honour) ផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close