អាមេរិក និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សំណុំរឿង​រថយន្ត

នៅថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញ រដ្ឋបាលអាមេរិកំាងបានប្រកាសឲ្យដឹង ពីការដាក់ពាក្យបណ្តឹងថ្មីប្រឆំាងចិននៅអង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការនំាគ្រឿងបន្លាស់រថយន្តពីប្រទេសចិន ចូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានចោទទីក្រុងប៉េកំាងពីបទបានជួយផ្តល់ ឧបត្ថម្ភកធន ឲ្យរោងចក្រសហគ្រាសរបស់ខ្លួន។ជាការឆ្លើយតបវិញ ទីក្រុងប៉េកំាងបាន សន្យានឹងចាត់វិធានការប្រឆំាងនឹង ” dumping ” អាមេរិកំាង។

បញ្ហា«ឧបត្ថម្ភកធន » ជាគឺជម្លោះដ៏ប្រទាញប្រទង់គ្នារវាងសហរដ្ឋ អាមេរិក និងប្រទេសចិន។ប៉ុន្តែក្នុងឆ្នំា២០០១ពោលឆ្នំាដែលចិនបានចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោកទីក្រុងប៉េកំាងបានសន្យាបញ្ឈប់ផ្តល់ ប្រាក់ជំនួយនេះឲ្យរោងចក្រ សហគ្រាសរបស់ខ្លួន នេះជាការរំលឹកឡើងវិញរបស់ លោក Ron Kirk ប្រតិភូអាមេរិកំាងនៃក្រសួងពាណិជ្ជកម្មនៅក្នុងសេចក្តី ជូនដំណឹងមួយ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញក្នុងទីក្រុង វ៉ាស៊ីនតោន។

ភាគីអាមេរិកំាងបានកត់សម្គាល់ឃើញថា រោងចក្រសហគ្រាសផលិតគ្រឿង បន្លាស់រថយន្តនៅក្នុងប្រទេសចិនបានទទួលប្រាក់ឧបត្ថម្ភកធនពីរដ្ឋាភិបាល ចិនយ៉ាងតិច ១ ០០០លានដុល្លារ ក្នុងចន្លោះឆ្នំា ២០០៩ និង២០១១។ ចំពោះលោក Rok Kirk ការផ្តល់ប្រាក់ជំនួយនេះ គឺជាទង្វើរំលោភបំពានលើច្បាប់ ដោះដូរពាណិជ្ជកម្មអន្តរជាតិ។

ឃើញថា សង្រ្គាមពាណិជ្ជកម្មបាន និងកំពុងបន្តមានរវាងមហាអំណាចសេដ្ឋ កិច្ចក្នុងលោកទំាងពីរ អាមេរិកំាង និងចិន។ ទីក្រុងវ៉ាស៊ីតោនបានលើកយក សំណុំរឿងនេះទៅប្តឹងជាថ្មីនៅអង្គការ ពាណិជ្ជកម្មពិភពលោក។ ជាការ ឆ្លើយតបវិញ ទីក្រុងប៉េកំាងក៏បានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ប្រឆំាងនឹង ច្បាប់ថ្មីរបស់អាមេរិកដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន អាមេរិកំាង ក្នុងស្រុកទទួលបានប្រាក់សំណងវិញ។ ចំពោះទីក្រុងប៉េកំាង ច្បាប់ថ្មីនេះមាន គោលដៅប្រឆំាងនឹងនយោបាយឧបត្ថម្ភកធនរបស់ចិនតែ ម្តង។

អ្វីជាការកត់សម្គាល់ សេចក្តីជូនដំណឹងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្តឹង ទៅអង្គការ ពាណិជ្ជកម្មពិភពលោកប្រឆំាងចិនពេលនេះបានកើតមានឡើង ចំពេលដែលលោកប្រធានាធិបតីអាមេរិកអូបាម៉ាកំពុងចុះធ្វើយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៅខែវិច្ឆិកាខាងមុខ។ នេះពិត ជាឱកាសដ៏ល្អ និងដ៏កម្រមួយសម្រាប់លោកប្រធានាធិបតី និងជាបេក្ខជនគណ បក្ស ប្រជាធិបតេយ្យ ដើម្បីវាយប្រហារចិន និងគូប្រជែងរបស់គាត់ គឺលោក Mitt Romney មកពីគណបក្សសាធារណៈរដ្ឋ។ លោក Mitt Romney ដែលបានចោទ លោក អូបាម៉ា ថាជាអ្នកដែលបានបញ្ជូនការងារពីអាមេរិក ទៅកាន់ប្រទេស ចិន៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close