ភាពយន្ត​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នឹង​ត្រូវ​ហាម​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី ក្នុង​ពេល​ខាង​មុខ

មូលហេតុ មកពីអាជ្ញាធររុស្ស៊ីបារម្ភខ្លាចក្រែង ភាពយន្តអាមេរិកាំងនេះ ក្រោម ចំណងជើងថា“ភាពឆោតល្ងង់នៃពួកមូស្លីម”ញ៉ាំងឲ្យមានរលកប្រឆាំងនៃអ្នក កាន់សាសនាអ៊ីស្លាម ដូចដែលកំពុងបោកបក់ក្នុងពិភពអារ៉ាបអ៊ីចឹង។ ដ្បិតនៅ រុស្ស៊ី មានសាសនិកអ៊ីស្លាមដល់ទៅ ២០លាននាក់។ មហាអយ្យការុស្ស៊ី ថ្ងៃ ១៧កញ្ញា ក្នុងពាក្យបណ្តឹងទៅតុលាការ ទាមទារឲ្យហាមការផ្សព្វផ្សាយ ភាពយន្តនេះក្នុងប្រទេស មកពីវាមានលក្ខណៈជ្រុលនិយម។

តាមដែលកាសែតក្រុងម៉ូស្គូ Kommersant លេខថ្ងៃនេះសរសេរ ៖ការសម្រេចចិត្ត នេះរបស់ស្ថាប័នរដ្ឋអាជ្ញារុស្ស៊ី ក្លាយជាប្រតិកម្មលឿនបំផុត តាំងពីនៅ រុស្ស៊ី មានចងក្រងបាន ជាបញ្ជីទាក់ទងនឹងរាល់អ្វីៗដែលជ្រុលនិយម ហើយចម្លើយ ទាន់ពេលវេលានេះគឺរំលងតែប៉ុន្មានថ្ងៃសោះក្រោយពីតាមបណ្តាញអ៊ិនធ័រណេត មានបញ្ចាំងខ្សែភាពយន្តនោះ។ចំណែកនៅរុស្ស៊ីច្បាប់ស្តីអំពីអ៊ិនធ័រណេតត្រូវ បានអនុម័ត គឺកាលពីកណ្តាលឆ្នាំ២០១២ នេះ។ នេះជាករណីទី១ ដែលរុស្ស៊ីចាត់ ទុកជាជ្រុលនិយមគឺស្នាដៃសិល្បៈបរទេសដែលឥតបកប្រែជាភាសារុស្ស៊ីឯណា ហើយ ដែលផ្សព្វផ្សាយ គឺនៅក្រៅប្រទេសរុស្ស៊ីសោះ។

តាមមតិពួកអ្នកការពារសិទ្ធិមនុស្ស ពាក្យបណ្តឹងរបស់មហាអយ្យការុស្ស៊ី គឺច្បាស់ជាត្រូវបានអនុម័តដោយយោងទៅតាមការណែនាំក្នុង ជាន់ថ្នាក់ខ្ពស់ បំផុត ពីព្រោះរដ្ឋអំណាចបន្តផ្តោតការយកចិត្តទុកដាក់មែនទែន ទៅលើរឿង អាស្រូវសាសនាដែលកើតឡើងបណ្តាលមកពីការសំដែងនៃក្រុម ចម្រៀង Pussy Riot ក្នុងវិហារគ្រិស្តសាសនានៅរុស្ស៊ី កាលពីកន្លះឆ្នាំមុន។

ជាការកត់សម្គាល់ ស្ថាប័នរដ្ឋអាជ្ញារុស្ស៊ីដែលបានដាក់ពាក្យប្តឹងនោះ គឺ បន្ទាប់ពីសមាជិកម្នាក់នៃព្រឹទ្ធសភាខាងបក្សកាន់អំណាច“ប្រទេសរុស្ស៊ីរួមធ្លុង មួយ” លោក Rouslan Gattarov បានថ្លែងបរិហារថា ៖ភាពយន្តនោះ ជាអំពើបង្ក ហេតុដ៏ធំធេង។ ច្បាស់ណាស់ដែលគោលដៅវា គឺដើម្បីពុះចែកសង្គម តាមភិនភាគ សាសនា ហេតុដែលអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ។

អ្នកនាំពាក្យផ្លូវការរបស់មហាអយ្យការុស្ស៊ីគូសបញ្ជាក់ថា ភាពយន្តនោះ “ប្រមាថលើមនោសញ្ចេតនាអ្នកកាន់សាសនាហើយញុះញង់ឲ្យមានការចងគំនុំស្អប់ គ្នារវាងជាតិពន្ធុ។ ក្នុងកាលទេសៈឥឡូវ ដោយនៅរង់ចាំសេចក្តីវិនិច្ឆ័យរបស់ តុលាការមហាអយ្យកាសុំឲ្យ “អង្គការរបស់សហព័ន្ធរុស្ស៊ីខាងត្រួតពិនិត្យលើ  ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស”ហៅកាត់ថា RosKomNadzor តាមដានកុំឲ្យ មាន ផ្សព្វផ្សាយសោះឡើយ តាមមធ្យោបាយឃោសនាមហាជនរុស្ស៊ីនូវភាព យន្តណាដែលខ្លឹមសារវា គឺស្អប់សាសនាអ៊ីស្លាម៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close