សម្តេចធិបតី៖ មានហ្វេសប៊ុកក្លែងក្លាយបន្លំជាសម្តេច ផុសសារមិនពិត និងមានចេតនាទុច្ចរិត
Cambodia News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាសម្តេច ដែលបានបង្កេីតឡេីង ដោយក្រុមអនាមឹក ផុសសារមិនពិត និងមានចេតនាទុច្ចរិតបំផុត ។
យោងតាមបណ្តាញសង្គមផ្លូវការ របស់សម្តេចធិបតី នាថ្ងៃទី២៧ ខែមិថុនានេះ មានខ្លឹមសារដោយភ្ជាប់មកជាមួយ រូបភាព បញ្ជាក់ពីគណនី ក្លែងក្លាយ និងមានខ្លឹមសារទាំងស្រុងថា ៖
សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ នេះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលបានបង្កេីតឡេីង ដោយក្រុមអនាមឹក ផុសសារមិនពិត និងមានចេតនាទុច្ចរិតបំផុត។

