ជំងឺគ្រុនឈាមកំពុងបន្ត​​សម្លាប់កុមារកម្ពុជាពី​​​ ៦ទៅ៧ នាក់ក្នុង​​​មួយសប្តាហ៍

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្របានបង្ហាញ ថា មកដល់សប្តាហ៍ទី៣៦ ឆ្នាំ២០១២នេះ ការផ្ទុះរាតត្បាតគ្រុនឈាមបានធូរស្រាលខ្លះហើយ ប៉ុន្តែជាពេលដែលត្រូវបន្តប្រុង ប្រយ័ត្ន ព្រោះជំងឺនេះ កំពុងបន្តសម្លាប់កុមារ ៦-៧ នាក់ ក្នុង ១ សប្តាហ៍។

របាយការណ៍បង្ហាញថា ឆ្នាំ២០១២ ក្នុងករណីគ្រុនឈាម ១,០០០នាក់មានស្លាប់ជាមធ្យម ៤នាក់ ពោលគឺទាបជាងឆ្នាំ២០០៧ យ៉ាងច្រើនក្នុង ១,០០០នាក់មានស្លាប់ ១០នាក់។ មូលហេតុស្លាប់ឆ្នាំ២០១២ ដោយសារករណីធ្ងន់ធ្ងរដល់ស្លាប់មានសញ្ញាហូរ ឈាមតាមផ្លូវរំលាយអាហារ (៧០ ភាគរយ) ហើយភាគច្រើនចូលព្យាបាលសេវាឯកជនជាមុនក្នុងនោះ ៣៥ភាគរយទឹកចូល សួតដោយមន្ទីរពេទ្យឯកជនខ្លះបញ្ជូលសេរ៉ូមហួសកំរិតនាំឱ្យជំងឺកាន់ តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។

ករណីឈឺក្នុងប្រជាជន ១ សែននាក់ គិតជាមធ្យមទូទាំងប្រទេសមាន ២២៦នាក់ ក៏ប៉ុន្តែ ១០ ខេត្ត ដែលមានអត្រាខ្ពស់ជាងេគេ គឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ព្រះវិហារ ព្រៃវែង កំពង់ចាម។ ចំណែក រាជធានីភ្នំពេញ មានអត្រាឈឺក្រោមមធ្យម គឺ ១៦៥ ។

ការព្យាបាលគឺមិនអាចធ្វើនៅតាមផ្ទះបានទេទោះបីមានគ្រូពេទ្យឯកទេសជំងឺកុមារទៅដល់ ផ្ទះអ្នកក៏ដោយក៏គ្រូពេទ្យនោះនៅ ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យដដែល ហេតុនេះការបញ្ជូនអ្នកជំងឺមកទាន់ពេល ឱ្យដល់សេវាសាធារណៈជាកាត្វកិច្ចរបស់ គ្រួសារនីមួយ៕

Related Articles

Back to top button
Close
Close