ស្ត្រីមានផ្ទៃពោះ និងមានកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ​

Cambodia News/

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ កំណត់អំពីវិធាន នីតិវិធី និងយន្តការគ្រប់គ្រងការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ នៅក្នុងពន្ធនាគារ ដើម្បីចូលរួម លើកកម្ពស់ សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែក ដោះស្រាយ កង្វះខាតអាហារូបត្ថម្ភរបស់ កូនតាមម្តាយនៅ ក្នុងពន្ធនាគារ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ សំដៅជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយដែលមានសញ្ជាតិខ្មែរ នៅក្នុងពន្ធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Back to top button
Close
Close