មន្ទីរកិច្ចការនារីរាជធានីភ្នំ​​ពេញបើកកិច្ចពិភាក្សា​​​ស្វែងរកយុទ្ធសាស្ត្រទប់​​​ស្កាត់អំពើហិង្សា

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ កញ្ញា ២០១២ នៅសាលាខណ្ឌឬស្សីកែវ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំកិច្ចពិភាក្សា ដើម្បី លើកកំពស់សមភាពយ៉េនឌ័រក្នុងបំណងស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់អំពើហិង្សា។ កិច្ចពិភាក្សានេះមានការចូលពីសមាជិក ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីទទួលបន្ទុកកិច្ចនារីសង្កាត់ មេភូមិ អនុប្រធានភូមិ ក្នុងសង្កាត់ទាំង ១១នៃ ខណ្ឌឬស្សីកែវ។

នៅក្នុងកិច្ចពិភាក្សា អភិបាលរងខណ្ឌឬស្សីកែវ លោកស្រី លី រ៉ូហ្សាមី បានលើកឡើងថា គោលបំណងក្នុងការលើកកំពស់ សមភាពយ៉េនឌ័រ ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ លើកកំពស់ស្ត្រីឲ្យស្មើភាព និងបុរស ដូចមានចែងក្នុងរដ្ឋធម្ម នុញ្ញ គឺស្ត្រីមានសិទ្ធិក្នុងការធ្វើសេចក្តីសំរេចចិត្តការចូលរួមបញ្ចេញមតិព្រមទាំងទទួលបានឋានៈ តួនាទីដូចបុរសដែរក្នុងកិច្ច ការសង្គម។

លោកស្រី ទេស ចន្ទ័សារឿន បានបន្តទៀតថា មន្ទីរកិច្ចការនារី បានសហការជាមួយអាជ្ញាធរខណ្ឌទាំង ៩ ក្នុងរាជធានីភ្នំពេញ អប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានយល់ដឹងពីការប៉់ះពាល់ក្នុង គ្រួសារ ក៏ដូចសង្គម បណ្តាលមកពីអំពើហិង្សា ជាពិសេសចូល រួមក្នុងយុទ្ធនាការ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់អំពើហិង្សា ការជួញដូរស្ត្រី និងងកុមារ តាមមូលដ្ឋាន ក៏ដូចជាសហគមន៍ក្នុង រាជធានីភ្នំពេញ និងចូលរួមធានាសុវត្ថិភាពក្នុងមូលដ្ឋានផងដែរ៕

Related Articles

Back to top button
Close
Close