ការស្ទង់មតិរបស់ CGTN៖ អ្នកផ្តល់បទសម្ភាសន៍ចំនួនជាង៩០ភាគរយយល់ឃើញថា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មចិន-អាមេរិក

បន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក  ការសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងប្រមុខរដ្ឋចិន និងអាមេរិកបានទាក់ទាញចំណាប់អារម្មណ៍ពីទូទាំងពិភពលោក។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសម្រាប់អ្នកប្រើអ៊ីនធឺណេតនៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,៧ភាគរយយល់ឃើញថា   កិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាវិជ្ជមាន ដើម្បីបន្ធូរបន្ថយវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ។

ចាប់តាំងពីការបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកមក ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់។ ជុំវិញករណីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៥,៧ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកគួរតែគោរពតាមគំនិតឯកភាពរួមរបស់ចិននិងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ព្រមនិងអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៧ភាគរយថ្លែងថា   ទំនាក់ទំនងចិន-អាមេរិក មិនមែនជាហ្គេមផលបូកសូន្យទេ ការអភិវឌ្ឍនៃភាគីណាមួយក៏មិនគួរដកហូតសិទ្ធិស្របច្បាប់របស់ភាគីម្ខាងទៀតឡើយ។

ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ដោយបានទាក់ទាញអ្នកផ្តល់បទសម្ភាសន៍សរុប ៥៦១០ នាក់មកចូលរួមការស្ទង់មតិ និងបញ្ចេញមតិយោបល់ក្នុងរយៈពេល ១២ ម៉ោង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close