អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួរស្តីពីការលើកឡើងដ៏អវិជ្ជមានរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលទាក់ទងនឹងប្រទេសចិនក្នុងកិច្ចប្រជុំសន្ទនា Shangri-La

Cambodia News/

យោងតាមដំណឹងនៃគេហទំព័ររបស់ក្រសួងការបរទេសចិនឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរស្តីពីការលើកឡើងដ៏អវិជ្ជមានរបស់លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលទាក់ទងនឹងប្រទេសចិនក្នុងកិច្ចប្រជុំសន្ទនា Shangri-La ។

អ្នកយកព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសន្ទនា Shangri-La ដោយបំផ្លើសការគំរាមកំហែងរបស់ចិន ព្រមនិងមានការលើកឡើងដ៏អវិជ្ជមានលើបញ្ហាដូចជាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យរូបនេះបានថ្លែងថា លោក Hegseth បានព្រងើយកន្តើយចំពោះការអំពាវនាវរបស់បណ្តាប្រទេសក្នុងតំបន់ដែលចង់ស្វែងរកសន្តិភាព និងការអភិវឌ្ឍ ផ្សព្វផ្សាយគំនិតសង្រ្គាមត្រជាក់នៃការប្រឈមមុខដាក់គ្នាក្នុងក្រុម លាបពណ៌និងវាយប្រហារប្រទេសចិន ដែលជាទង្វើបង្កហេតុនិងការញុះញង់។ ប្រទេសចិនសម្តែងការមិនពេញចិត្តជាខ្លាំង និងលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិករួចហើយ។

តាមពិតទៅ សហរដ្ឋអាមេរិក គឺជាប្រទេសអនុត្តរភាពពិតប្រាកដក្នុងពិភពលោក និងជាកត្តាដ៏ធំបំផុតដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងដ៏សុទ្ធសាធរបស់ប្រទេសចិន ដែលគ្មានប្រទេសណាមានសិទ្ធិជ្រៀតជ្រែកឡើយ។ មិនដែលមានបញ្ហាសេរីភាពអ្វីនោះទេក្នុងការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់សមុទ្រចិនខាងត្បូង ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមរម្យជាមួយប្រទេសពាក់ព័ន្ធនានាតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សាលើបញ្ហាសមុទ្រចិនខាងត្បូង ហើយបានប្រកាន់ខ្ជាប់នូវការគាំពារអធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងពិតជាក់ស្តែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ដើម្បីគាំពារសន្តិភាពនិងស្ថិរភាព បញ្ឈប់ការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ក្នុងចេតនាអាក្រក់ និងការបំផ្លើសជម្លោះនិងអរិភាព ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close