នៅឆ្នាំ២០១២នេះចំនួន​​មូសខ្លាមានការកើន​​ឡើងបីដងក្នុង​​ប្រទេសកម្ពុជា

Cambodia News

ដោយ៖ ហេង នាង

នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ពង្រៀង និងកែសម្រួលឡើងវិញ នូវសម្ភារៈអប់រំសុខភាព ដើម្បីបង្ការ និងកំចាត់ភ្នាក់ងារ ចម្លងជំងឺគ្រុនឈាម នៅសណ្ឋាគារហីម៉ាវ៉ារី នៅព្រឹកថ្ងៃទី១៨ កញ្ញា ២០១២លោកវេជ្ជបណ្ឌិត ច មេងចូ នាយកមជ្ឈមណ្ឌល ប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានលើកឡើងថា កន្លងមកអង្គការសុខភាពពិភពលោកបាន ប្រមាណថា ចំនួនមូសខ្លា នឹងមានចំនួនស្មើនឹងចំនួនមនុស្សក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២នេះ ក៏ប៉ុន្តែមកដល់ពេលនេះ ចំនួន មូសខ្លាបានកើនឡើងបីដងនៃចំនួនមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្តថា ស្ថានភាពជំងឹគ្រុនឈាមនៅឆ្នាំនេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំ២០០៧ ប្រសិនបើប្រជាពល រដ្ឋមិនបានការពារខ្លួនឲ្យបានប្រសើរជាងមុនដូចជា ការបំបាត់ដង្កូវទឹក ដាក់ថ្នាំអាបែតក្នុងពាង ឬអាងទឹក ត្រូវឲ្យកុមារគេងក្នុង មួងមិនថា ពេលយប់ ឬពេលថ្ងៃក៏ដោយ នៅពេលកូនមានអាការៈក្តៅខ្លួនខ្លាំងត្រូវបញ្ជូនកូន ទៅមន្ទីរពេទ្យរដ្ឋឲ្យបានទាន់ ពេល។

កាលពីឆ្នាំ ២០០៧ប្រជាជនកម្ពុជាស្លាប់ប្រមាណ៤០០នាក់ដោយសារជំងឺគ្រុនឈាម។ ចំណែកនៅឆ្នាំ២០១២នេះមានមនុស្ស ស្លាប់ចំនួន១៣៤នាក់ ដោយសារជំងឺនេះ ក្នុងចំនួន ៣៦សប្តាហ៍កន្លងមក។ ដើម្បីការពារជំងឺគ្រុនឈាម ក្រសួងសុខាភិបាល គ្រោងនឹងប្រើប្រាស់ថ្នាំអាបែតចំនួន ៣០០តោន ដើម្បីកម្ចាត់មូសខ្លា ហើយមកដល់ពេលនេះ បានប្រើប្រាស់ថ្នាំអាបែតអស់ ជាង១៥០លានតោន៕

មូសខ្លាជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម

Related Articles

Back to top button
Close
Close