លោកLi Qiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ
Cambodia News/
រសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំកំពូលនេះរៀប
ចំឡើងក្រោមប្រធានបទ«រួមគ្នាបង្កើតកាលានុវត្តភាពរួមគ្នាចែករំលែកវិបុលភាព»។
លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្រះអង្គម្ចាស់Mishal Al-Ahmad Al-Jaber Al-Sabahប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងជារជ្ជទាយាទនៃប្រទេសគុយវ៉ែតព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោកLi Qiangបានថ្លែងថាគ្រប់ភាគីគួរចាប់យកកាលានុវត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យបានល្អបន្តបំពេញបន្ថែមខ្លឹមសារសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសកលនាពេលបច្ចុប្បន្នពោលគឺទី១បង្កើតជាគំរូដែលបើកចំហពហុជាតិ ទី២គឺបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការឆ្លងដំណាក់កាលអភិវឌ្ឍន៍ និងទី៣គឺបង្កើតជាគំរូនៃភាពរួមបញ្ចូលគ្នាខាងអរិយធម៌ទីទៃគ្នា។
ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាននៃការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួននិងសន្តិភាពនិងវិបុលភាពក្នុងតំបន់ដោយបានថ្លែងថាកិច្ចប្រជុំកំពូលលើកនេះបានចារទំព័រថ្មីសម្រាប់ភាគីទាំង៣រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួមនិងរួមគ្នាស្វែងរកការអភិវឌ្ឍរួមភាគីពាក់ព័ន្ធមានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតជំរុញការធ្វើសមហរណកម្មត្រីភាគីដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្លាំងក្លានិងបរិយាបន្ននិងជំរុញការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ។
នៅទីបញ្ចប់កិច្ចប្រជុំកំពូលបានអនុម័តលើ«សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន
-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ»៕