បទវិភាគ៖ការសម្ដែងឆាកល្ខោនដ៏អាក្រក់មើលដូចតួត្លុករបស់ហ្វីលីពីនមុខជានឹងទទួលបរាជ័យជាមិនខាន
Cambodia News/
ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីនបានអះអាងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀងកាន់តែច្រើនដែលមានអំណោយផលដល់ការគាំពារសន្តិភាពនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។
ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើបង្ករឿងហេតុជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ជាមួយកងទ័ពអាមេរិកនៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan និងកោះ Mindoro ដល់ការចាត់បញ្ជូននាវាកិច្ចការសាធារណៈបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Zhubi និងថ្មប៉ប្រះទឹក Tiexian នៃប្រជុំកោះNansha របស់ចិន ព្រមទាំងចាត់បញ្ជូនបុគ្គលិកឡើងលើថ្មប៉ប្រះទឹក Tiexian ។
ទង្វើរបស់ហ្វីលីពីនទាំងនេះគឺធ្វើផ្ទុយនឹង “សន្តិភាព” តើនឹងធ្វើឱ្យប្រទេសអាស៊ានជឿនូវអ្វីដែលហៅថា “ចិត្តស្មោះ”យ៉ាងដូចម្តេច? មួយរយៈពេលកន្លងទៅនេះ យុទ្ធសាស្ត្ររបស់ហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូងបូករួមទាំង អាងអំណាចរបស់សហរដ្ឋអាមេរិកនិងប្រទេសធំក្រៅតំបន់ទៅគំរាមកំហែងអ្នកទទៃ បង្កស្ថានការណ៍តានតឹងលើសមុទ្រតាមរយៈសកម្មភាពឯកតោភាគី ប្រឌិតរឿងអវិជ្ជមានពាក់ព័ន្ធនឹងចិន ដើម្បីលាបពណ៌លើប្រទេសចិន ឆ្លងតាមរយៈការតាក់តែងច្បាប់ក្នុងប្រទេស ប៉ុនប៉ងពង្រឹងការកាត់ក្តីខុសច្បាប់លើសំណុំរឿងមជ្ឈិតកម្មសមុទ្រចិនខាងត្បូង ។
ចាប់ពីការអនុម័តលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រនៅឆ្នាំ២០២៤មកទល់បច្ចុប្បន្ននេះ “ឧបាយកលសំខាន់ៗ”របស់រដ្ឋាភិបាលលោក Marcos នៅសមុទ្រចិនខាងត្បូងសុទ្ធតែបានបង្ហាញមុខរួចហើយ ។
លទ្ធផលគឺ ហ្វីលីពីនមិនត្រឹមតែមិនសម្រេចបាននូវការប៉ុនប៉ងគ្រប់គ្រងជាថ្មីឡើងវិញលើប្រជុំកោះ Zhongsha និងកោះ Huangyan ប៉ុណ្ណោះទេ ថែមទាំងផែនការស្តីពីការទន្រ្ទានកាន់កាប់ដោយខុសច្បាប់នូវកោះនិងថ្មប៉ប្រះទឹកដែលគ្មានមនុស្សស្នាក់នៅដូចជាថ្មប៉ប្រះទឹក Xianbin ថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹក Ren’ai ជាដើមនៃប្រជុំកោះ Nansha ក៏បានទទួលបរាជ័យផងដែរ ។
តាមលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីនដែលទើបបានបញ្ចប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន១២រូបនៃព្រឹទ្ធសភាដែលបានជាប់ឆ្នោត សម្ព័ន្ធកាន់អំណាចដែលគាំទ្រដោយលោក Marcos ទទួលបានត្រឹមតែ៦អាសនៈ ដែលមិនបានសម្រេចគោលដៅប៉ាន់ប្រមាណនោះទេ ។ ឥស្សរជនវិភាគបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតហ្វីលីពីនគឺយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកនិងការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងជាងបញ្ហាអន្តរជាតិ ពួកគេរំពឹងថា រដ្ឋាភិបាលអាចគាំពារស្ថិរភាពនៃស្ថានការណ៍សមុទ្រចិនខាងត្បូង ដើម្បីធានាឱ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ តែមិនមែនធ្វើពុតជាមានភាពខ្លាំងក្លាលើសមុទ្រនោះឡើយ ។
កាលពីខែមេសាឆ្នាំនេះ ចិននិងប្រទេសអាស៊ានបានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារចម្រុះលើកទី៤៧ស្តីពីការអនុវត្តជាក់ស្តែងនូវ《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》 ។ភាគីនានាបានឯកភាពគ្នាបន្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសនេះ ដើម្បីខិតខំប្រឹងប្រែងឈានដល់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងក្នុងពេលឆាប់ៗ ។
នៅរយៈពេលមួយសប្តាហ៍មុន ចិននិងអាស៊ានបានសម្រេចការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីទម្រង់ ៣.០ ការអភិវឌ្ឍក្នុងតំបន់ទទួលបានកាលានុវត្តភាពថ្មី ។ ក្នុងឱកាសគន្លឹះនេះហ្វីលីពីនទទូចបង្ករឿងហេតុ ប៉ុនប៉ងទប់ស្កាត់ប្រទេសចិនតាមរយៈសហរដ្ឋអាមេរិក វាមិនសមស្របនឹងគោលបំណងរបស់ប្រជាជនហ្វីលីពីនផង ហើយក៏មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រទេសជិតខាងផ្សេងទៀតនៅសមុទ្រចិនខាងត្បូងដែរ ទីបំផុត មានតែក្លាយជាគ្រឿងបូជាក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងប្រទេសធំដទៃទៀតតែប៉ុណ្ណោះ ៕