ជប៉ុនផ្អាកដំណើរការក្រុមហ៊ុនជាច្រើនក្នុងប្រទេសចិន
ក្រុមហ៊ុនជប៉ុនធំៗមួយចំនួន បានបញ្ឈប់ដំណើររបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសចិន បន្ទាប់ពីបាតុកម្មប្រឆាំងជប៉ុនបានរីករាលដាលជុំវិញបញ្ហា ជម្លោះ ដែនប្រជុំកោះ។
ក្រុមហ៊ុនកាណុង,Mazda,ហុងដានិងPanasonicបានបិទទ្វាររោងចក្ររបស់ខ្លួនចំណែក ឯក្រុមហ៊ុនតូយ៉ូតា ក៏កំពុងគ្រោងបញ្ឈប់ដំណើរការរបស់ខ្លួននៅតាមរោងចក្រ មួយចំនួនរបស់ខ្លួនរបស់ដែរ បន្ទាប់ពីរងការបំផ្លិចបំផ្លាញបណ្ដាញផលិតផល និងការវាយប្រហារលើក្រុមហ៊ុនជប៉ុនផ្សេងៗទៀតក្នុងពេលធ្វើ បាតុកម្ម។
អំពើហិង្សាទាំងនេះ កើតឡើងបន្ទាប់ពីជប៉ុន ទិញកោះមួយចំនួននៅសមុទ្រចិនខាងកើត ដែលជាតំបន់ចិនទាមទារអធិបតេយ្យភាពរបស់ខ្លួន៕(Radio Australia)