សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ នាទី គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានូវ៖
១.១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។
១.២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
១.៣-ប្រធានបទអំពីវិស័យកសិកម្ម។
២-ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប៖
១-ឯកឧត្តម ឃុត ចាន់ដារ៉ា
២-ឯកឧត្តម សេង ញ៉ក់
៣-ឯកឧត្តម ម៉ាន់ ឈឿន
៤-ឯកឧត្តម ឈើយ ចាន់ណា។
៣-ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈទី១ ទី២ ទី៣ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា។