ជនពិការគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញទំនើបកម្មតាមបែបផែនចិន
Cambodia News/
“ជនពិការគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជាក្រុមមនុស្សពិសេសមួយដែលត្រូវការថែទាំនិងយកចិត្តទុកដាក់ជាពិសេស”។
នៅថ្ងៃទី១៦ ខែឧសភា មហាសន្និបាតលើកសរសើរគំរូខ្លួនទីពឹងខ្លួន និងអ្នកឈានមុខគេក្នុងការជួយជនពិការទូទាំងប្រទេសចិនលើកទី ៧ បានបើកធ្វើ លោកXi Jinpingបានផ្ដល់អនុសាសន៍សំខាន់។
នៅក្នុងអនុសាសន៍ដ៏សំខាន់នេះ លោកXi Jinpingបានលើកឡើងយ៉ាងច្បាស់ថា ជនពិការគឺជា “កម្លាំងដ៏សំខាន់ក្នុងជំរុញទំនើបកម្មតាមបែបផែនចិន”។នេះគឺជាការទទួលស្គាល់យ៉ាងពេញលេញចំពោះជនពិការក្នុងឋានៈជាសមាជិកស្មើគ្នានៃគ្រួសារសង្គមនិងជាការបញ្ជាក់ដោយពេញលេញអំពីតួនាទីនិងសមត្ថភាពចម្បងរបស់ជនពិការ។
វាមិនអាចប្រកែកបានទេថា បើប្រៀបធៀបជាមួយនឹងមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ដំណើរសម្រេចក្ដីសុបិនរបស់មនុស្សពិការគឺកាន់តែលំបាកនិងរដិបរដុប។លក្ខខណ្ឌរស់នៅនិងតម្រូវការពិសេសរបស់ពួកគេទាមទារឱ្យ “ការថែទាំនិងការយកចិត្តទុកដាក់ជាពិសេស”។
ការកសាងបរិក្ខារគ្មានរបាំងសម្រាប់ជនពិការគឺជាការធានាដ៏សំខាន់សម្រាប់ការរួមបញ្ចូលរបស់ជនពិការទៅក្នុងសង្គម។លោកប្រធានរដ្ឋចិនចាត់ទុកការងារនេះជា “និមិត្តរូបនៃអរិយធម៌របស់ប្រទេសនិងសង្គម” ហើយទាមទារឱ្យ “យកចិត្តទុកដាក់ខ្ពស់”។
សេវាកម្មស្តារនីតិសម្បទាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពចូលរួមសង្គមរបស់ជនពិការ។លោកប្រធានរដ្ឋចិនបានស្នើឱ្យខិតខំ ដើម្បីសម្រេចបាននូវគោលដៅ “ជនពិការទាំងអស់អាចទទួលបានសេវាកម្មស្តារនីតិសម្បទា”។
ការអប់រំទាក់ទងនឹងការលូតលាស់និងការអភិវឌ្ឍរបស់កុមារពិការ។លោកប្រធានរដ្ឋចិនបានផ្តែផ្តាំថា “យើងគួរតែយកចិត្តទុកដាក់ជាពិសេស”ដល់កុមារពិការ ហើយបានសង្កត់ធ្ងន់ថា ការអប់រំ “គួរតែផ្តោតទៅលើផ្នែកតូចៗដែលងាយមើលរំលង”។
នៅក្នុងសារជូនពរឆ្នាំថ្មីឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា “នៅក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន មនុស្សគ្រប់រូបគឺជាតួឯក រាល់ការរួមចំណែកមានតម្លៃ ហើយគ្រប់កាំរស្មីទាំងអស់បានបញ្ចេញពន្លឺភ្លឺផ្លេកៗ”។ជាមួយនឹងការធានាសង្គមកាន់តែប្រសើរឡើង និងវេទិកាកាន់តែទូលំទូលាយ ជនពិការប្រាកដជាអាចសរសេរជំពូកដ៏គួរឱ្យរំភើបមួយនៅក្នុងបុព្វហេតុប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ៕