បទវិភាគ៖ចិននិងប្រទេសអាមេរិកឡាទីនពួតដៃគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ ដើម្បីជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាង “ប្រទេសសកលខាងត្បូង”
Cambodia News/
“បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ឱ្យទំនាក់ទំនងចិននិងអាមេរិកឡាទីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ” “លើកកម្ពស់ឥទ្ធិពលជាសមូហភាពរបស់ប្រទេសសកលខាងត្បូង” ។ល។ កាលពីថ្ងៃទី១៣ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤នៃវេទិកាស្តីពីចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ភាគីចិនរីករាយពួតដៃគ្នាជាមួយភាគីអាមេរិកឡាទីន កសាងគម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ និងរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រការនេះបានគម្រោងផែនការអភិវឌ្ឍន៍សម្រាប់អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងចិន-អាមេរិកឡាទីន និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ ។
ឆ្នាំនេះជាខួបទី១០នៃការដំណើរការជាផ្លូវការនូវវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានទៅបំពេញទស្សនកិច្ចនៅតំបន់អាមេរិកឡាទីននិងការាបៀន៦លើកជាបន្តបន្ទាប់ ដែលគ្រោងផែនការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីនដោយផ្ទាល់ ។ ភាគីទាំងពីរបានអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង២០០ក្នុងក្របខ័ណ្ឌស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដែលបានបង្កើតឱកាសការងារចំនួនជាង១លានកន្លែង ។ ផែនការបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងចិននិងអាមេរិកឡាទីនចំនួន១ពាន់នាក់ ផែនការស្តីពីដៃគូវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន-អាមេរិកឡាទីននិងឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-អាមេរិកឡាទីន ។ល។ ចិនបានទទួលប្រជាប្រិយភាពនៅអាមេរិកឡាទីន ហើយអាមេរិកឡាទីនក៏បានទទួលប្រជាប្រិយភាពនៅចិនដែរ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា វេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀនបានធំធាត់ឡើងពីពន្លកខ្ចីទៅជាដើមឈើខ្ពស់ ។
សម្លឹងមើលទៅកាន់អនាគត តើវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀននឹងទទួលការអភិវឌ្ឍឱ្យបានកាន់តែល្អតាមរបៀបណា? ភាគីចិនបានថ្លែងថា រីករាយពួតដៃជាមួយភាគីអាមេរិកឡាទីន ដើម្បីកសាងគម្រោងសាមគ្គីភាព គម្រោងអភិវឌ្ឍន៍ គម្រោងអរិយធម៌ គម្រោងសន្តិភាពនិងគម្រោងតភ្ជាប់ក្រអៅបេះដូងប្រជាជន។ លោក Zhou Zhiwei អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអាមេរិកឡាទីននៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនបានយល់ឃើញថា “គម្រោងធំៗចំនួន៥” មានភាពលម្អិតនិងភាពគ្រប់ជ្រុងជ្រោយដែលមានស្រទាប់យ៉ាងច្បាស់លាស់ វាមានទិសដៅនិងគំនិតផ្តួចផ្តើមផង ហើយក៏មានវិធានការជាក់ស្តែងផងដែរ ពោលគឺមានអត្ថន័យណែនាំដ៏សំខាន់ចំពោះការអភិវឌ្ឍក្នុងរយៈពេលយូរនៃទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីន ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ពីគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យនៃកំពង់ផែ Penasco របស់ម៉ិកស៊ិកដល់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ភ្នំ Belo Monte របស់ប្រេស៊ីល រហូតដល់កំពង់ផែ Chancay របស់ប៉េរូដែលបើកច្រកពាណិជ្ជកម្មថ្មីតាមដីគោកនិងសមុទ្ររវាងអាស៊ីនិងអាមេរិកឡាទីន ចាត់ទុកការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាការណែនាំកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាមេរិកឡាទីន ។
អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ
។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ចាត់ទុក“គម្រោងធំៗចំនួន៥”ជាផែនការគោលនិងការណែនាំ មិត្តភក្តិចិននិងអាមេរិកឡាទីនដែលនៅសែនឆ្ងាយពីគ្នានឹងរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ បំពេញបន្ថែមកម្លាំងចលករសម្រាប់ឱ្យសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីនដើរកាន់តែមានភាពរឹងមាំនិងកាន់តែស៊ីជម្រៅ ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាង “ប្រទេសសកលខាងត្បូង” ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានក្នុងពិភពលោកដែលមានភាពរង្គោះរង្គើជាបន្តបន្ទាប់ ៕