រដ្ឋបាលជាតិភាពយន្តចិន និងក្រសួងវប្បធម៌រុស្ស៊ីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីភាពយន្ត
Cambodia News/
កាលពីថ្ងៃទី ៨ ឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការនៅវិមានក្រឹមឡាំង ទីក្រុងម៉ូស្គូ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានតំណាងឱ្យរដ្ឋបាលជាតិភាពយន្តចិនធ្វើការផ្លាស់ប្តូរឯកសារស្តីពី”ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពយន្តរវាងរដ្ឋបាលជាតិភាពយន្តនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ីមុនឆ្នាំ ២០៣០”ជាមួយលោកស្រីLyova រដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី ។
សូមបញ្ជាក់ថា ឯកសារនេះបង្ហាញពីផែនការស្តីពីការជំរុញគម្រោងសហការផលិតភាពយន្តរវាងប្រទេសទាំងពីរ ការនាំចូលខ្សែភាពយន្តរបស់គូភាគី និងការរៀបចំមហោស្រពនិងពិព័រណ៍ភាពយន្តទៅវិញទៅមក៕