ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីបានចាប់ដំណើរការនៅក្រុងមូស្គូ

សារព័ត៌មាន​ Cambodia News/

មុនពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីនិងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីបានចាប់ដំណើរការនៅក្រុងមូស្គូនៅពេលថ្មីៗកន្លងទៅនេះ ។

កម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ»និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស»ជាដើមនឹងចាក់ផ្សាយជាបន្តបន្ទាប់នតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសរុស្ស៊ី ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា តាំងពីចូលឆ្នាំនេះមក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រពីរលើក ដោយបានលើកឡើងថា ចិននិងរុស្ស៊ីជាអ្នកជិតខាងដែលស្ថិតស្ថេរជាមួយគ្នា ជាមិត្តពិតប្រាកដដែលរួមសុខរួមទុក្ខ ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា ។

ឆ្នាំនេះ ជា “ឆ្នាំវប្បធម៌ចិននិងរុស្ស៊ី ” អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយប្រព័ន្ធសារព័ត៌មានរុស្ស៊ី ដើម្បីរួមគ្នារៀបចំព្រឹតិ្តការណ៍ចាក់ផ្សាយលើកនេះ គឺជាវិធានការជាក់ស្តែងដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានឆន្ទៈប្រជាជននៃចំណងមិត្តភាពរវាងចិននិងរុស្ស៊ីផងដែរ ។

ទស្សនិកជនទាំងឡាយនៃប្រទេសរុស្ស៊ីអាចឈ្វេងយល់ពីការអនុវត្តជាក់ស្តែងប្រកបដោយការច្នៃប្រឌិតថ្មីស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈកម្មវិធីដ៏ឆ្នើម ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ»និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស»ជាដើម ក្នុងន័យយល់ដឹងពីភាពរស់រវើកនៃប្រទេសចិនក្នុងយុគសម័យថ្មី និងភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ចិន ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close