លោក Xi Jinping ប្រធានរដ្ឋចិនធ្វើទស្សនកិច្ចនៅធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS

Cambodia News/

ព្រឹកថ្ងៃទី២៩ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើទស្សនកិច្ចនៅធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS នៅក្រុងសៀងហៃ និងជួបសន្ទនាជាមួយលោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី ។

លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោកស្រី Dilma Rousseff ដែលជាប់ឆ្នោតជាប្រធានធនាគារអភិវឌ្ឍន៍ថ្មីមួយអាណត្តិទៀត ។ លោក Xi Jinping បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ថ្មីជាស្ថាប័នអភិវឌ្ឍន៍ពហុភាគីទីមួយដែលបង្កើតឡើងនិងប្រតិបត្តិដោយប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ជាសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសសកលខាងត្បូងពង្រឹងសមត្ថភាពរបស់ខ្លួន ដែលសមស្របនឹងចរន្តនៃប្រវត្តិសាស្ត្រនៃការធ្វើកំណែទម្រង់និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ក៏ដូចជាក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងងើបឡើងថ្មីនិងប្រទេសសកលខាងត្បូងក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ធំ”បានឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយធនាគារអភិវឌ្ឍន៍ថ្មីក៏ឈានចូល “ទសវត្សរ៍មាស”ទីពីរនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ ។

លោកស្រី Dilma Rousseff បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏ពេញទំហឹងក្នុងការជំរុញការវិវឌ្ឍរីកចម្រើននៃធនាគារអភិវឌ្ឍន៍ថ្មី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញអភិបាលកិច្ចសកល ហើយចិនមុខជានឹងសម្រេចបាននូវទស្សនទានស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាមិនខាន ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close